ព័ត៌មាន​បឋម​៖​ ប្រជាពលរដ្ឋ​ប្រទះឃេីញសពមនុស្សម្នាក់ត្រូវបានគេសម្លាប់រួចយកមកកប់ដីនៅក្នុងស្រែ ខាងក្រោយវត្តជុំ​ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​សេចក្ដីរាយការណ៍​របស់​ប្រជាពលរដ្ឋ​រស់នៅម្ដុំវត្តជុំ​ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានប្រទះឃេីញសពមនុស្សម្នាក់​ ត្រូវបានគេសម្លាប់រួចយកមកកប់ដីនៅក្នុងស្រែមួយកន្លែង​ខាងក្រោយវត្តជុំ​ បង្កការភ្ញាក់ផ្អេីលជាខ្លាំងដល់បងប្អូននិងបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ ចុះទៅ​អន្តរាគមន៍​ និងស្រាវជ្រាវ​រកមុខ​ជនសង្ស័យ​។

ករណី​ខាងលើ​នេះ​ បានកេីតឡេីងនាវេលាម៉ោង​ ៥និង៣០នាទីល្ងាច ថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០២៥​ ដែលស្ថិតនៅតាមបណ្តោយផ្លូវលំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​។

បច្ចុប្បន្ន​ សមត្ថកិច្ចមូលដ្ឋាន​ បានចុះមកដល់ទីតាំងកេីតហេតុ​ និងសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញផ្នែក​កោសល្យ​វិច័យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីចុះមកធ្វេីការពិនិត្យជុំវិញទីតាំងកេីតហេតុ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print