គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!​ មនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១០នាក់​ ដោយសារ​ការបើកបរល្មើសល្បឿនកំណត់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ដោយសារ​កត្តា​បើកបរល្មើសល្បឿនកំណត់​ និងបើកបរមិន​គោរព​សិទ្ធិ​អ្នក​ដទៃ​ បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១០នាក់​ ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២៥ម្សិលមិញនេះ​ និងបានកើតឡើងចំនួន ៧លើក។ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៧លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ស្រី ១នាក់), រងរបួសសរុប ១០នាក់ (ស្រី ៤នាក់), រងរបួសធ្ងន់ ៧នាក់ (ស្រី ៣នាក់) រងរបួសស្រាល ៣នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ៧នាក់ (យប់ ៤នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្បឿន ៥លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៦នាក់, របួសស្រាល ១នាក់), មិនគោរពសិទ្ធិ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ២នាក់) ,និងភ្លើងសញ្ញា ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់)៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print