បុរសម្នាក់បើកម៉ូតូទៅបុករថយន្តបត់ត្រឡប់ក្រោយខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យមនុស្សពីរនាក់របួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ បើករថយន្តតូបត់ត្រឡប់ក្រោយ ស្របពេលម៉ូតូ១គ្រឿង កំពុងជិះលឿនគេចមិនផុត ក៏បុកកាងរថយន្ត បណ្តាលឲ្យខ្ទាតទៅបុកម៉ូតូ១គ្រឿងទៀត បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ស្រាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១និង២០នាទី យប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ មាត់ទន្លេ ត្រើយម្ខាងជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើត ហេតុ គេបានឃើញរថយន្តម៉ាកតូយូតាព្រូ ពណ៌ស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BU-8145 កំពុងឈប់នៅមាត់ទន្លេត្រើយម្ខាង ស្រាប់តែស៊ីញ៉ូបត់ត្រលប់ក្រោយ ភ្លាមៗនោះក៏មានម៉ូតូ FZ ១គ្រឿងធ្វើដំណើរក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង ព្យាយាមគេចតែគេចមិនផុត ក៏ជ្រុលទៅបុកកាងខាងមុខរបស់រថយន្តព្រូស បណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់ ។

អ្នកឃើញហេតុការណ៍បានបន្តទៀតថាបន្ទាប់ពីបុករថយន្តរួច ម៉ូតូ FZ ក៏ជ្រុលទៅបុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមស៊េ១២៥ បណ្តាលឲ្យភាគីខាងម៉ូតូហុងដាឌ្រីម រងរបួសស្រាល ។ ចំណែកម្ចាស់រថយន្តព្រូសបានគេចខ្លួនចេញពីទីតាំងកើតហេតុបាត់ ។

បន្ទាប់ពីកើតហេតុ ពលរដ្ឋបានទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋានហៅរថយន្តសាម៉ុយ ដើម្បីបញ្ជូនបុរសរងរគ្រោះទៅកាន់មន្ទីរពេទ្យ ។ ចំណែករថយន្តនឹងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាជាបណ្តោះអាសន្ន ដើម្បីរង់ចាំភាគីទាំងសងខាងចូលដោះស្រាយគ្នានៅពេលក្រោយ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print