អតីតប្រធានាធិបតីហ្វីលីពីន Duterte បញ្ជូនឡើងយន្តហោះទៅហូឡង់

ចែករំលែក៖

អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានដឹកតាមយន្តហោះទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ បន្ទាប់ពីត្រូវបានចាប់ខ្លួន ក្រោមបញ្ជារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

អនុប្រធានាធិបតី Sara Duterte កូនស្រីរបស់លោក Duterte បានប្រកាសថា “ពួកគេកំពុងបង្ខំគាត់ឱ្យឡើងយន្តហោះដោយមិនគិតពីស្ថានភាពសុខភាពរបស់គាត់” ។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៅកាន់ Philippine Star អនុប្រធានាធិបតី Sara បាននិយាយថា ឪពុករបស់នាងកំពុងត្រូវបានគេនាំទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់។ នេះគឺជាកន្លែងដែល ICC មានទីស្នាក់ការកណ្តាល។ នាងបាននិយាយថា “នៅពេលខ្ញុំសរសេរបង្ហោះទាំងនេះ គាត់ត្រូវបានគេបង្ខំឱ្យទៅទីក្រុងឡាអេនៅយប់នេះ។ នេះមិនមែនជាយុត្តិធម៌ទេ នេះគឺជាការគាបសង្កត់ និងភេរវកម្ម”។
ការិយាល័យរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos បានបញ្ជាក់នៅថ្ងៃនេះ កាលពីថ្ងៃទី 11 ខែមីនាថា អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិម៉ានីល តាមបញ្ជារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ។
លោក Duterte ត្រូវបានគេចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការស្លាប់មនុស្សរាប់ពាន់នាក់ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនពេលលោកកាន់តំណែង។
លោក Duterte ត្រូវបានចាប់ខ្លួននៅថ្ងៃទី ១១ ខែមីនា ភ្លាមៗបន្ទាប់ពីបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Manila ប្រទេសហ្វីលីពីន។

ប៉ូលីសជាតិហ្វីលីពីន (PNP) បានសម្របសម្រួលជាមួយ ICC ក្នុងការចាប់ខ្លួនលោក Duterte ខណៈដែលប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បានផ្តល់សញ្ញាថារដ្ឋបាលរបស់លោកមានឆន្ទៈក្នុងការអនុវត្តតាមដីកាចាប់ខ្លួនរបស់ ICC ។
នេះគឺជាការច្រានចោលទាំងស្រុងពីសេចក្តីថ្លែងការណ៍មុនរបស់លោក Marcos ដែលបដិសេធយុត្តាធិការរបស់ ICC នៅពេលដែលលោកបានប្រកែកថា តុលាការមិនមានសិទ្ធិជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសហ្វីលីពីននោះទេ។
ជំហររបស់លោក Marcos បានផ្លាស់ប្តូរបន្ទាប់ពីមានការខ្វែងគំនិតគ្នាផ្នែកនយោបាយជាមួយគ្រួសារ Duterte។ ភាពតានតឹងបានកើនឡើងនៅក្នុងខែកុម្ភៈ បន្ទាប់ពីលោកស្រី Sara Duterte ត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងធ្វើឃាតលោក Marcos និងបានចោទប្រកាន់លោកស្រីពីបទប្រើប្រាស់ថវិកាសាធារណៈខុសច្បាប់រាប់លានដុល្លារ។ សវនាការរបស់នាងគ្រោងនឹងចាប់ផ្តើមនៅខែកក្កដា៕ ដោយធីរីណា

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print