ភ្នំពេញ: បុរសម្នាក់សង្ស័យជាជនជាតិបរទេសសង្ស័យត្រូវបានឃាតករសម្លាប់ហើយដឹកយកមកកប់ចោលនៅកណ្ដាលវាលស្រែខាងកើតវត្តជុំមានសកភាពហើមស្អុយទៅហើយត្រូវបានម្ចាស់ស្រែដើរទៅរៀបចំភ្ជួរដាស់ដីស្រាប់តែប្រទះឃើញរាយការទៅសមត្ថកិច្ចមូលរដ្ឋាន។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចវាលស្រែមួយកន្លែងនៅក្នុងភូមិគោករការ សង្កាត់គោករការ ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុដោយមាន ម្ចាស់ស្រែបានទៅមេីលស្រែ នឹងដេីម្បីរៀបចំដាស់ស្រែ ក៏ប្រទះឃេីញស្នាមកាប់ដីកប់ហេីយឃេីញជង្គង់ សពចេញលានផុតដី មានក្លិនស្អុយយ៉ាងខ្លាំងផងដែរ ដោយមានការសង្ស័យករណីឃាតកម្មសម្លាប់ហេីយយកទៅកប់ចោល ។ ទើបម្ចាស់ស្រែបានរាយការណ៍ទៅ អាជ្ញាធរភូមិនឹងកំលាំងនគរបាលប៉ុស្តិ៍ភ្លាមៗដេីម្បីចុះមកកន្លែងកេីតហេតុផងដែរ។ លុះបន្ទាប់មកកំលាំងនគរបាលប៉ុស្តិ៍បានទាក់ទងទៅនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌនឹងកំលាំងនគរបាលជំនាញកោសល្យវិច័យរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យសពនៅកន្លែងកើតហេតុភ្លាមៗ ។ សពដែលគេកប់ចោលនៅក្នុងវាលស្រែខាងលេី ដោយដឹងថាជាមនុស្សប្រុស សង្ស័យជាជនជាតិបរទេសផងដែរ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចយើងបានសន្និដ្ឋានថាជាករណីឃាតកម្មសម្លាប់ហេីយយកទៅកប់ចោលនៅក្នុងស្រែ ហើយសមត្ថកិច្ចជំនាញកោសល្យវិច័យរាជធានីភ្នំពេញ នៅពុំទាន់មានការបញ្ជាក់ច្បាស់នូវឡេីយ៕
ដោយ៖ ជ្រោយពេជ្រ