ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ មានប្រសាសន៍សំខាន់ៗ ថ្លែងក្នុង “ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា ” ដូចខាងក្រោម ៖
សម្តេចធិបតីថ្លែងថា , ការពង្រីកសាលានៅតាមមូលដ្ឋាន គឺជា ការផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋខ្មែរ ទទួលបានការអប់រំកាន់តែខ្ពស់ ជាពិសេសសិស្ស និស្សិតជាស្ត្រី ។
-ចូរប្រជាពលរដ្ឋទាំងអស់បង្កើតទម្លាប់អាន, អភិបាលរាជធានីខេត្ត ត្រូវរៀបចំកន្លែងសម្រាប់ អំណានជូនដល់សិស្ស។
-ការរើសយកគ្រូបង្រៀនចូលនិវត្តន៍ មកបង្រៀនឡើងវិញ គឺធ្វើសម្រាប់តែ កន្លែងដែលខ្វះគ្រូប៉ុណ្ណោះ។
-សូមអាជ្ញាធរពាក់ព័ន្ធជួយគាំទ្រដល់សហគមន៍ នៅតាមតំបន់ទេសចរណ៍ កុំយកអ្នកវិនិយោគទៅវិនិយោគ ធ្វើឱ្យបាត់ការងាររបស់ប្រជាសហគមន៍ហើយត្រូវយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាតម្រូវការរបស់អ្នកទេសចរ។
-ការពង្រីកសាលានៅតាមមូលដ្ឋាន គឺជា ការផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋខ្មែរ ទទួលបានការអប់រំកាន់តែខ្ពស់ ជាពិសេសសិស្ស និស្សិតជាស្ត្រី។
-មានតែចំណេះវិជ្ជាទេ ដែលអាចជួយ បណ្តុះនូវផ្នត់គំនិតរីកចម្រើនជឿនលឿន ហើយអាចជួយលើកស្ទួយប្រទេសជាតិ ឱ្យកាន់ តែរីកចម្រើន។
-ការរៀបចំអង្គរសង្ក្រាន្តនៅសៀមរាបឆ្នាំនេះ គឺជាការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីទាក់ទាញ អ្នកទេសចរ មិនមែនជាការបង្កើតព្រឹត្តិការណ៍ ដើម្បីបង្វែរមិនឱ្យគេចាប់អារម្មណ៍រឿងសង្គម ដូចវិទ្យុមួយនោះផ្សាយឡើយ”។
-សូមក្រុមជ្រុលនិយមមួយចំនួនតូច កុំជំរុញពលរដ្ឋ ឱ្យក្រោកគ្រប់ពេល នៅប្រទេសប្រជាធិបតេយ្យ គេមិនដែលរុញ ពលរដ្ឋឱ្យបះបោរក្រោយពេល បោះឆ្នោតនោះទេ ពីព្រោះកៅអីនាយករដ្ឋមន្ត្រី ជាកៅអីដោះស្រាយបញ្ហា។
-កម្ពុជាកំពុងរៀបចំឯកសារស្នើសុំចុះបញ្ជី សង្ក្រាន្តឆ្នាំថ្មី ចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ៕
ដោយ ៖ សិលា