ក្រុមយក្សបារាំង Paris St Germain ទម្លាក់ Liverpoolក្របខ័ណ្ឌ Champions League

ចែករំលែក៖

ក្រុមយក្សបារាំង Paris St Germain ទម្លាក់ Liverpoolក្របខ័ណ្ឌ Champions League
ក្រុមបាល់ទាត់ហង្សក្រហម Liverpool ដែលកំពុងឡើងជើងនៅអង់គ្លេស Premier Leagues បានធ្លាក់ចេញពីកម្មវិធីពានរង្វាន់ Champions League បន្ទាប់ពីចាញ់ជើងខ្លាំងមកពីបារាំង Paris St Germain ក្នុងទឹកដីរបស់ខ្លួន។
Paris St Germain បានប្រកួតចាញ់ក្រុម Liverpool ក្នុងលទ្ធផល1-0 កាលពីជើងទី១នៅក្នុងប្រទេសបារាំង ប៉ុន្តែពួកគេបានលេងយ៉ាងល្អវិញ នៅទឹកដីរបស់ Liverpool កីឡដ្ឋាន Anfield ក្នុងលទ្ធផល1-0 វិញ ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទីពីខ្សែប្រយុទ្ធសញ្ជាតិបារាំង Ousmane Dembele ។

បន្ទាប់ពីការប្រកួតបានបញ្ចប់ក្នុងលទ្ធផល 1-1 សរុបទាំងពីរជើង ក្រុមទាំង២ត្រូវកាត់សេចក្តីដោយបាល់ប៉េណាល់ទី ហើយក្រុមភ្ញៀវ បានយកឈ្នះក្នុងលទ្ធផល1-4 អ្នកចាំទី Gianluigi Donnarumma របស់ PSG បានសង្គ្រោះបាល់ពី Darwin Nunez និង Curtis Jones ហើយក្រុម PSG នឹងជួបក្រុម Aston Villa ឬ Club Brugge ក្នុងវគ្គ៨ក្រុមចុងក្រោយ ខណៈដែល Aston Villa បាននាំមុខ 3-1 នៅជើងទីមួយរួចហើយ។
គ្រូបង្វឹកក្រុម Liverpool លោក Slot មិនបានសោកស្តាយនិងស្តីបន្ទោសកូនក្រុម ហើយថែមទាំងមានពាក្យសរសើរចំពោះក្រុមដែលរងបរាជ័យទៀត។ គាត់បាននិយាយថា “ខ្ញុំគិតថាវាគឺជាការប្រកួតបាល់ទាត់ដ៏ល្អបំផុតដែលខ្ញុំធ្លាប់ចូលរួម។ បន្ទាប់ពី 90 នាទី យើងបានលេងបាល់ដ៏ល្អឥតខ្ចោះ តែមិនស៊ុតបញ្ចូលទី។យើងអត់មានសំណាងដូចសប្តាហ៍មុន។ “

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print