អន្តរជាតិ ៖ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោកស្រី Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានថ្លែងទៅកាន់ប្រព័ន្ធសារព័ត៌មានកាលពីថ្ងៃទី ១១ ខែមីនាថា ភាគីរុស្ស៊ីច្រានចោល លទ្ធភាពដែលធ្វើ ការទាក់ទងជាមួយតំណាងអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនោះទេ។
គេហទំព័រ «CCFR China state-controlled media » នាពេលមុននេះ លោក Trump ប្រធានាធិបតីអាមេរិក បានថ្លែងថា លោកនឹងទាក់ទងតាមទូរស័ព្ទទៅ លោក ពូទីនប្រធានាធិបតីរុស្ស៊ី នាពេលដ៏ខ្លីខាងមុខនេះ ហើយភាគីទាំងពីរនឹងពិគ្រោះពិភាក្សាអំពីស្ថានការណ៍នៅអ៊ុយក្រែន ។
សូមបញ្ជាក់ថា គណៈប្រតិភូ អាមេរិក និង អ៊ុយក្រែន បាន បញ្ចប់ កិច្ច ចរចា នៅ ទីក្រុង Jeddah ប្រទេស អារ៉ាប៊ីសាអូឌីត នៅ ល្ងាច ថ្ងៃ ទី ១១ ខែមីនា ភាគីទាំងពីរការប្រកាសពីបានឈានដល់គំនិតឯកភាពគ្នាលើបញ្ហាដូចជាការអនុវត្តបទឈប់បាញ់ជាបណ្តោះអាសន្ន ការបន្ត ចែករំលែកព័ត៌មានស៊ើប ការណ៍ និងការផ្តល់ជំនួយផ្នែកសន្តិសុខជាដើម ។ បទឈប់បាញ់លើកនេះអាចពន្យារពេលបានក្រោមការ ឯកភាព របស់ភាគីទាំងពីរ ហើយត្រូវតែមាន ការទទួលយក និងអនុវត្តពី ភាគីរុស្ស៊ីក្នុងពេលដំណាលគ្នា ៕
ដោយ ៖ សិលា