ចែករំលែក៖

ខេត្តស្វាយរៀង ៖ ក្រុមជនសង្ស័យជិះម៉ូតូ​​០២​គ្រឿងបាន​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ​ប្រជាពលរដ្ឋយក​ទៅ​បាត់​ដោយ​សុ​វត្ថិភាព នៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចបានអោយដឹងនាល្ងាចថ្ងៃទី១២ខែមីនាឆ្នាំ២០២៥នេះថា ករណី​ចោរកម្ម​នេះ កើតឡើង​នៅ​វេលា​ម៉ោង​២​និង​០០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១១ មីនា ២០២៥ នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។

ម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យជិះយកទៅម៉ាក​ហុងដា​ឌ្រីម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​1T-3906 ឆ្នាំ​២០២៣ មាន​បំពាក់ GPS ។

បើ​តាម​ម្ចាស់​ម៉ូតូបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​មក​ធ្វើការ ហើយ​បាន​យក​ម៉ូតូដាក់​នៅ​ខាង​មុខ​របង​ផ្ទះ លើ​ចិញ្ចើមថ្នល់ (​មាន​ម៉ូតូ​៤​ទៅ​៥​គ្រឿង​) ដាក់​នៅ​ទីនោះ​ដែរនិង​រថយន្ត ហើយ​កន្លង​មក គឺ​ដាក់​ម៉ូតូនិងរ​ថយន្តនៅ​ខាង​មុខ​ផ្ទះ កន្លែងធ្វើការ​ដូច​សព្វមួយដង មិន​នឹក​ស្មានថាមាន​ក្រុម​ចោរមក​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ​បែប​នេះ​សោះ ។

ប្រភព​បន្ត​ថា បើ​មើល​តាម​កាមេរ៉ា​សុវត្ថិភាព ក្រុម​ចោរ​មាន​គ្នា​០៥​នាក់ ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង មុន​ដំបូងក្រុម​ចោរ​០៣​នាក់ជិះ​ម៉ូតូ​១​គ្រឿងមក​ឈប់​កន្លែង​ដាក់​ម៉ូតូ។ មួយសន្ទុះ​ក្រោយមក ក្រុម​ចោរ​២​នាក់​ទៀតជិះ​ម៉ូតូ​១​គ្រឿងមក​ដល់ ហើយចោរ​ម្នាក់ក៏​ដើរ​ចូល​ទៅកាច់​.​ក​ម៉ូតូ​បាន​១​គ្រឿង ដោយ​ម៉ូតូ​ដាក់​ក្បែរ​រថយន្ត រួច​អូស​ចេញ​ទៅ ខណៈនោះ​ពួក​ចោរក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រុញ​ម៉ូតូ​ជន​រង​គ្រោះ​ចេញ​ទៅ ។

ក្រោយមក ម្ចាស់​ម៉ូតូ​បាន​មើល​ទូរ​ស័ព្ទ​បើក​ GPS ក៏​ឃើញ​ក្រុម​ចោរលួច​យក​ម៉ូតូ​មក​ដល់​ចំណុច​ផ្សារ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប នៅ​ម៉ោង​ប្រមាណ​ជា​៣​ទៀប​ភ្លឺ ក៏​ឆោឡោ រួច​ប្តឹង​សមត្ថកិច្ច និង​អ្នក​សារព័ត៌មាន​ឲ្យ​ជួយ​អន្តរាគមន៍ ។ ក្រុម​ប្រជាពលរដ្ឋក៏​បាន​បាន​នាំ​គ្នា​ចេញ​ម៉ូតូបី​បួន​គ្រឿងប្រដេញ​តាម​ចំណុច​ទីតាំង​របស់​ម៉ូតូ​ជន​រង​គ្រោះ មើល​តាម​ជី​ភី​អេស​ ហើយ​នៅ​វេលា​ម៉ោងជាង​០៣​ទៀប​ភ្លឺ ក្រុម​ចោរ​យក​ម៉ូតូ​ដល់​ចំណុច​ច្រមុះជ្រូក ក្នុងភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ។

សមត្ថកិច្ចក៏​ចេញ​ស្ទាក់ ក៏​ប៉ុន្តែ​ទំនង​ក្រុម​ជនសង្ស័យ​បានដឹង​ថាម៉ូតូ​ជន​រង​គ្រោះ មាន​បំពាក់GPS ពួក​គេ​ក៏ឈប់​ដោះ​ GPS ​ចេញ និង​ដោះ​សំលៀក​បំពាក់​ចោល នៅ​វេលា​ប្រហែលជា​ម៉ោង​ជិត​៤​ទៀប​ភ្លឺ នៅ​ចំណុច​ស្រុក​ស្វាយ​ជ្រំ ហើយ​បាន​បញ្ឆេះ​ម៉ូតូជិះ​គេចខ្លួន ខណៈនោះ ប្រជាពលរដ្ឋ​អ្នក​ដេញ​តាមក៏​បាន​ទៅ​ទាន់ នៅ​ចំណុច​ស្រុក​ស្វាយ​ជ្រំ ប្រើប្រាស់​ដំបង និង​កាំបិត ស្រែក​ឆោឡោ ធ្វើ​ឲ្យ​ក្រុម​ចោរ​ភ័យ​ស្លន់ស្លោរត់​ចោល​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ក្រចេះ 1G-4351 និង​កាបូប​ខោអាវ និង​ខោអាវ ដែល​ពួក​ជនសង្ស័យ​ស្លៀកពាក់​ធ្វើ​សកម្មភាព​នោះ​ចោល ហើយ​នាំ​គ្នា​រត់ឡើង​ជិះ​ម៉ូតូដែល​ពួក​វា​លួច​បាន​នោះ ជិះ​គេចខ្លួន​បាត់​ស្រមោល (​ដោយ​ម៉ូតូ​ជន​រង​គ្រោះ​ចោរ​ដោះ​ GPS ​ចេញ និង​បោះចោល​បាត់ ទើប​បាត់ដាន​ត្រឹម​ស្រុក​ស្វាយ​ជ្រំ​) ។

សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាងម៉ូតូ​ជនសង្ស័យ ដែល​រត់​ចោល​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ជ្រំ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print