អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពី ថ្ងៃ ទី១២ខែមីនា លោក Zhao Leji ប្រធាន គណៈកម្មាធិការ អចិន្ត្រៃយ៍នៃ សភា តំណាង ប្រជាជន ទូទាំងប្រទេសចិន បាន អញ្ជើញ សួរសុខទុក្ខ អ្នកទទួល ខុសត្រូវនិង អ្នក ប្រកប អាជីពក្នុង វិស័យ សារព័ត៌មាន នៃស្ថាប័នព័ត៌មាន មជ្ឈិមសំខាន់ៗ ដែល ចូលរួម ការផ្សាយ ដំណឹង អំពី មហាសន្និបាត លើកទី៣នៃ សភាតំណាង ប្រជាជនទូទាំង ប្រទេសចិន នីតិកាលទី១៤ នៅ វិមានសភាប្រជាជន ក្រុងប៉េកាំង ។ លោកបាន តាងនាម គណៈអធិបតីនៃ មហាសន្និបាត និង គណៈកម្មាធិការ អចិន្ត្រៃយ៍នៃ សភា តំណាង ប្រជាជន ទូទាំងប្រទេស ចិន សម្តែង ការសួរសុខទុក្ខនិង ថ្លែងអំណរគុណ ចំពោះអ្នកប្រកប អាជីពក្នុង វិស័យ សារព័ត៌មាន ទាំងអស់គ្នា ដែលបាន ចូលរួម ការផ្សាយដំណឹង អំពី មហាសន្និបាត លើកនេះ ។
គេហទំព័រ «CCFR China state-controlled media » លោក Zhao Leji បាន លើកឡើងថា ស្ថាប័ននានាបានបំពេញ ភារកិច្ច នយោបាយ ដ៏សំខាន់របស់ គណៈកម្មាធិការមជ្ឈិម បក្ស យ៉ាងល្អប្រសើរ ។ រំពឹងថា អ្នកទាំង អស់គ្នា នឹងបន្ត អភិវឌ្ឍ និងប្រើប្រាស់ ឱ្យបានល្អនូវ ប្រភពព័ត៌មាន ដ៏សម្បូរ បែប ដែលបានពី របបសភា តំណាង ប្រជាជន ការងារនៃ សភាតំណាង ប្រជាជននិង តំណាងនៃ សភាតំណាង ប្រជាជន ដើម្បី រួមគ្នា ពិពណ៌នា អំពីរឿងរ៉ាវ របស់ ប្រទេសចិន និងរឿងរ៉ាវអំពី ប្រជាធិបតេយ្យ របស់ប្រជាជនក្នុង ដំណើរការ ទាំងមូល ឱ្យបានល្អ៕
ដោយ ៖ សិលា