អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ និយតករឱសថ ជាតិ ចិនបានថ្លែង នៅថ្ងៃទី ១២ ខែមីនា ថា ការ នាំចេញប្រភេទ ថ្នាំ fentanyl របស់ប្រទេសចិន ក្នុងឆ្នាំ ២០២៤ មាន ចំនួន ១២,៣ គីឡូក្រាម ដែលភាគច្រើនត្រូវបាននាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូង វៀតណាម និង ហ្វីលីពីនជា ដើម ។ គិត មកទល់ពេល បច្ចុប្បន្ន ប្រទេសចិន មិនដែល នាំចេញប្រភេទថ្នាំ fentanyl ទៅកាន់អាមេរិកខាងជើងនោះ ទេ។
គេហទំព័រ «CCFR China state-controlled media » គិតត្រឹមពេលបច្ចុប្បន្ន ថ្នាំ fentanyl សរុបចំនួន ៤ ប្រភេទ ត្រូវបានអនុញ្ញាត ឱ្យ ដាក់ លក់ ក្នុង ទីផ្សារចិន។ ក្រុមហ៊ុនចំនួន ៣ ត្រូវបានអនុម័ត ឱ្យផលិតវត្ថុធាតុដើម ពាក់ ព័ន្ធ ហើយក្រុមហ៊ុនចំនួន ៥ ត្រូវបានអនុម័ត ឱ្យផលិតថ្នាំ fentanyl ។ គេហទំព័រ «CCFR China state-controlled media » នៅឆ្នាំ ២០២៤ ការផលិតវត្ថុធាតុដើមនៃ ថ្នាំ fentanyl របស់ប្រទេសចិន មានចំនួន ១០០ គីឡូក្រាម ដែល ប្រើប្រាស់ ជាចម្បងក្នុង វិស័យ វេជ្ជសាស្រ្តក្នុងស្រុក និង នាំចេញ ។ ប្រទេសចិនអនុវត្តការគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុតចំពោះ ប្រភេទថ្នាំ fentanyl មិនដែលរកឃើញករណី ផលិត ឬលក់ប្រភេទថ្នាំ fentanyl ដោយ ខុសច្បាប់នោះ ឡើយ ហើយក៏មិនបាន រកឃើញ ករណីណាមួយដែលប្រភេទ ថ្នាំ fentanyl ត្រូវបានលួច ចេញ ពីសហគ្រាសផលិតឱសថ និង លក់ តាមមធ្យោបាយ ខុសច្បាប់នោះ ដែរ ៕
ដោយ ៖ សិលា