ភ្នំពេញ ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ៖ យោងតាមតួលេខរបស់ក្រសួងទេសចរណ៍កម្ពុជាបានបង្ហាញថា ក្នុងខែមករាឆ្នាំនេះ ភ្ញៀវទេសចរចិនមានចំនួន ៦៧៩៩៨នាក់ បានមកទស្សនាប្រទេសកម្ពុជា កើនឡើង ៤៥.៥%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ នេះជាការចាប់ផ្តើមដ៏ល្អសម្រាប់ឆ្នាំនេះ សង្ឃឹមថាតួលេខប៉ុន្មានខែបន្ទាប់ទៀតនឹងកាន់តែល្អប្រសើរ។
សូមជម្រាបជូនថា ៖ ថ្មីៗនេះ មានអាកាសចរណ៍អន្តរជាតិធំៗពីរនឹងបង្កើនជើងហោះហើរបន្ថែមមកកាន់ខេត្តសៀមរាប និង ទីក្រុងភ្នំពេ ។
អាកាសចរណ៍ Emirates Airlines នឹងហោះពីទីក្រុង ឌូបៃ មកកាន់ខេត្ត សៀមរាប ដែលចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៥ខាងមុខ ដោយប្រើយន្តហោះខ្នាតធំ boeing 777 300er។
អាកាសចរណ៍ Turkey Airlines នឹងហោះពីទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួគី មកកាន់ ទីក្រុងភ្នំពេញ ដែលចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ដោយប្រើយន្តហោះខ្នាតធំ Airbus A330 ឬ Boeing 777 ៕
ដោយ ៖ សិលា