កម្ពុជា បិទបញ្ចប់វិធានការហាមឃាត់ ការនាំចូលគ្រឿងក្នុង និងបំណែកសាច់ បង្កក បន្ទាប់ពីបិទប្រមាណជា ១ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមការជូន ដំណឹង របស់អគ្គនាយករដ្ឋាន គយ និង រដ្ឋាករកម្ពុជា ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ វិធានការហាមឃាត់ការនាំចូល គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ជាបណ្តោះអាសន្ន បានផុតសុពលភាពហើយ កាលពីថ្ងៃទី១២ ខែមីនា។ មានន័យថា ចាប់ពីថ្ងៃទី១៣ ខែ មី នា នេះ ការនាំចូលមុខទំនិញ គ្រឿងក្នុងសត្វជ្រូកបង្កក មកកម្ពុជាអាចធ្វើឡើង ជាប្រក្រតី ឡើងវិញ ដោយអនុលោមតាមអនុក្រឹតស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និង ទំនិញជាប់កម្រិតកំណត់។

សូមរំឭកថា កម្ពុជា បានហាមឃាត់ការនាំចូល គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ជាបណ្តោះ អាសន្ននេះ ជាង១ឆ្នាំហើយ ដោយចាប់ផ្តើមតាំងពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤ ដែលវិធានការនេះ មិនអនុវត្តចំពោះគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុង ការនាំចូលទំនិញ ឬផលិតផលខាងសាច់បង្កក និងគ្រឿងក្នុង សម្រាប់ ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ។

ផលិតផលដែលត្រូវបានហាមឃាត់នេះ មានដូចជា អណ្តាតគោ និងក្របីបង្កក, ថ្លើមគោ ក្រ បី បង្កក, គ្រឿងក្នុងគោបង្កកផ្សេងៗ, ថ្លើមសត្វមាន់បង្កក,សាច់ និងគ្រឿងក្នុងមាន់បង្កក។ ចំ ណែក ពោះវៀន, ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់ អំ បិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវហាមឃាត់ដែរ។
សេចក្ដីជូនដំណឹងបានឲ្យដឹងថា អនុលោមតាមខ្លឹមសារលិខិតលេខ ០៧៤៤ ព.ណ ផផច ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួង ពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ) មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាធុរជន ពាក់ព័ន្ធ ជ្រាបថា ការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវមុខទំនិញគ្រឿងក្នុងសត្វជ្រូក ចំនួន២បន្ទាត់ពន្ធ (០២០៦.៤១.០០ និង ០២០៦.៤៩.០០) ដូចមានចែងក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវផុតសុពលភាពនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ។
ក្នុងន័យនេះ ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ តទៅ ប្រព្រឹត្តកម្មលើការនាំចូលមុខទំនិញគ្រឿងក្នុង សត្វជ្រូកបង្កកខាងលើ ត្រូវអនុលោមតាមបញ្ញត្តិអនុក្រឹត្យលេខ ៣៧០ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ជាធរមានវិញ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print