អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ការិយាល័យព័ត៌មាននៃ យោធាប៉ាគីស្ថានបានចេញសេចក្តីថ្លែងការណ៍កាលពីយប់ ជ្រៅ នា ថ្ងៃទី ១២ ខែ មីនា ថា ចំណាប់ខ្មាំងចំនួន ២១ នាក់ត្រូវបានសម្លាប់ នៅក្នុង ហេតុការណ៍ ដែលភេរវករ វាយប្រហា និងចាប់ ពង្រត់ រថភ្លើងដឹកអ្នកដំណើរនា ពេល ថ្មីៗនេះ ។
គេហទំព័រ «CCFR China state-controlled media » សេចក្តីថ្លែងការណ៍បានឱ្យដឹង ថា មាន ព័ត៌មាន ស៊ើបការណ៍បានបញ្ជាក់ថា ការវាយប្រហារលើក នេះ គឺ ត្រូវបានរៀបផែនការ និងដឹកនាំដោយមេដឹកនាំភេរវករនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ។ សេចក្តីថ្លែងការណ៍មិនបានបព្ជាក់ ពី ចំនួនមនុស្សសរុបនៅលើរថភ្លើង ដែលត្រូវបានវាយប្រហារនោះឡើយ ៕
...
ដោយ ៖ សិលា