អន្តរជាតិ ៖ ក្រសួងអប់រំអាម៉េរិក នៅថ្ងៃទី១១ ខែមីនា បានប្រកាសកាត់បន្ថយមន្រ្តីច្រើនជាង ១៣០០នាក់ ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់រំលាយក្រសួងមួយនេះចោល។ លើសពីនេះ មន្រ្តីលើសពី ៦០០នាក់ផ្សេងទៀត បានលាឈប់ដោយស្ម័គ្រចិត្ត ឬចូលនិវត្តន៍មុនពេលកំណត់។
រយៈពេល២ខែនៅក្នុងតំណែងនេះ រដ្ឋបាលលោកត្រាំបានធ្វើការងារជាច្រើន ដើម្បីសម្រួចអំណាចរបស់អាមេរិកទាំងនៅលើឆាកអន្តរជាតិនិងនៅក្នុងស្រុក។ ប៉ុន្តែមានប្រជាជនអាមេរិកមួយចំនួនខកចិត្តដែលខំបោះឆ្នោតឱ្យលោកត្រាំប៉ុន្តែត្រូវរដ្ឋបាលរបស់លោកបណ្តេញចេញពីការងារ។
សូមបញ្ជាក់ថា ៖ លោកដូណាល់ ត្រាំបានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅក្នុងខែវិច្ឆិកាឆ្នាំ២០២៤ ហើយបានស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ខែមករាឆ្នាំ២០២៥។ រយៈពេល២ខែនៅក្នុងតំណែងនេះ រដ្ឋបាលលោកត្រាំបានធ្វើការងារជាច្រើន ដើម្បីសម្រួចអំណាចរបស់អាមេរិកទាំងនៅលើឆាកអន្តរជាតិនិងនៅក្នុងស្រុក។ នៅក្នុងស្រុក រដ្ឋបាលលោកត្រាំតាមរយៈក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ដែលដឹកនាំដោយលោកមហាសេដ្ឋី Elon Musk បានបង្កើតកម្មវិធីជម្រុះបុគ្គលិករដ្ឋជាច្រើនពាន់នាក់ ដើម្បីកាត់បន្ថយការចំណាយនិងបង្រួមរដ្ឋាភិបាល តែមានប្រសិទ្ធភាពខ្ពស់ជាងមុន។
តាមរយៈចំណាត់ការនេះ ធ្វើឱ្យប្រជាជនអាមេរិកមួយចំនួន ខកចិត្តនៅពេលដែលបាត់បត់ការងារ ក្រោមដៃថ្នាក់ដឹកនាំដែលពួកគេខំបោះឆ្នោតគាំទ្រ ឱ្យក្លាយជាប្រធានាធិបតីទី៤៧របស់អាមេរិក៕
ដោយ ៖ សិលា