ភ្នំពេញ ៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា ៖ ពេជ្រកំពុងឆ្នៃនិងពេជ្រកែឆ្នៃរួចនិងកំពុងរក្សាទុកឬនិយាយមួយបែបគឺ
ដាវកំពុងផលិត ដាវកំពុងប្រើនិងកំពុង
សំលៀងបន្ត។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ៖ រូបថតប៉ុន្មានសន្លឹកនេះបង្ហាញពីជោគជ័យនៃការអប់រំបណ្តុះបណ្តាលកូនៗដែលពុកម៉ែប្រើពេលជាង៤០ឆ្នាំទើប
ទទួលផលដូចថ្ងៃនេះ។
សម្តេចតេជោ លើកឡើងថា ៖ ទោះពួកកូនជាកូននាយករដ្ឋមន្ត្រីតែពួកកូនមិនមានម៉ូតូឬឡានជិះទេពួកកូនត្រូវដើរទៅរៀនព្រោះសាលាមិនឆ្ងាយពីផ្ទះទេ(សាលាចតុមុខ)សំណាងជាង គេម៉ាណែតបានកង់ជិះព្រោះត្រូវរៀននៅវិទ្យាល័យព្រះសុីសុវត្តិដែលឆ្ងាយជាងគេបន្តិច។ពុកមានលទ្ធភាពគ្រប់គ្រាន់ទិញឡានឬម៉ូតូឲ្យកូនជិះតែពុក
ចង់ឲ្យពួកកូនស្គាល់នូវជីវភាពប្រជាជន
ធម្មតាដូចកាលពុកនៅពីក្មេង។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តថា ៖ ពេលកូនណាមួយមានកំហុសពួកកូន
ត្រូវជាប់វិន័យទាំងអស់គ្នាដោយ
អង្គុយអានសៀវភៅទាំងអស់គ្នាព្រោះ
ពុកចង់ឲ្យពួកកូនចេះជួយដាស់តឿនគ្នា
សាមគ្គីគ្នាដើម្បីជៀសវាងជាប់វិន័យ
ទាំងអស់គ្នា។
សម្តេចគូសបញ្ជាក់ថា ៖ ពេលពួកកូនចេញទៅរៀននៅក្រៅប្រទេសពុកទៅសរសេរវិន័យបិទក្នុង
បន្ទប់គេង បន្ទប់ទឹកដែលពុកចាំជាងគេ
នៅបារាំងសម្រាប់ម៉ានិត ម៉ានី ម៉ាលី
គឺ(ចេញពីផ្ទះ៥០០ម៉ែត្រត្រូវប្រាប់បង
ណាហ្រ្គានិងសុខហ៊ានិងចាយលុយលើស100Franceត្រូវសុំការអនុញ្ញាតពីសុខហ៊ា)។
ពេលពួកកូនចេញទៅរៀនជុំគ្នានៅអាមេរិកដែលមានម៉ាណា ម៉ានិត ម៉ានី
ម៉ាលី លើកលែងតែម៉ាណែតពុកសរសេរវិន័យ(ដើរឃ្លាតពីផ្ទះ៥០០ម៉ែត្រត្រូវសុំអុំ ចាយលុយលើស៥០ដុល្លារត្រូវសុំពីអុំ)ទាំងនៅបារាំងទាំងនៅអាមេរិកសុទ្ធមានការ
កំណត់ម៉ោងត្រូវចូលគេងនិងត្រូវបិទ
ភ្លើងបិទម៉ាសុីនកំដៅ ម៉ាសុីនត្រជាក់
ដើម្បីសន្សំសំចៃភ្លើង។
សម្តេចថា ៖ ពុកម៉ែសូមអរគុណកូនៗដែលជាង២០ឆ្នាំមុនបាននិយាយជាមួយគ្នាដែលពុកបានលួចស្តាប់ឮម៉ានិតនិយាយថាប្រាប់ទាំងអស់គ្នាថា(ពុកម៉ែតឹងតែងចំពោះពួកយើងគឺចង់ឲ្យយើងល្អ)។
ពិតមែនតែពេលនេះពួកកូនមានប្រពន្ធ
មានប្តីនិងមានកូនព្រមទាំងចេញដឹកនាំ
ប្រទេសឬចូលរួមក្នុងការងារបំរើជាតិ
ក្នុងឋានៈខ្ពង់ខ្ពស់តែពុកនៅរង់ចាំធ្វើជា
ថ្មសំលៀងសម្រាប់ពួកកូនតទៅទៀត។
ពុកម៉ែចង់ឲ្យកូនៗខិតខំបណ្តុះបណ្តាល
អប់រំកូនៗដែលជាចៅរបស់ពុកម៉ែតាម
របៀបពុកម៉ែ តទៅទៀតពិសេសផ្តោត
លើគុណធម៍ ចរិយាធម៍ សិលធម៍ចេះ
ជួយអ្នកក្រីក្រ ទន់ខ្សោយ គោរពចាស់ទុំ សុភាពរាបសារ មិនឆ្មើងឆ្មៃ។ល។
ចៅរបស់ពុកម៉ែជាចៅល្អហើយតែត្រូវ
តែតាមតម្រង់ទិសពួកគេតទៅទៀត៕
ដោយ ៖ សិលា