សម្តេចតេជោ ចាត់ទុកបុត្រាបុត្រី ជាពេជ្រកំពុងឆ្នៃនិងពេជ្រកែឆ្នៃរួចនិងកំពុងរក្សាទុកឬនិយាយមួយបែបគឺ ដាវកំពុងផលិត ដាវកំពុងប្រើនិងកំពុង សំលៀងបន្ត

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា ៖ ពេជ្រកំពុងឆ្នៃនិងពេជ្រកែឆ្នៃរួចនិងកំពុងរក្សាទុកឬនិយាយមួយបែបគឺ

ដាវកំពុងផលិត ដាវកំពុងប្រើនិងកំពុង

សំលៀងបន្ត។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា  បានបញ្ជាក់ថា ៖ រូបថតប៉ុន្មានសន្លឹកនេះបង្ហាញពីជោគជ័យនៃការអប់រំបណ្តុះបណ្តាលកូនៗដែលពុកម៉ែប្រើពេលជាង៤០ឆ្នាំទើប

ទទួលផលដូចថ្ងៃនេះ។

សម្តេចតេជោ លើកឡើងថា ៖ ទោះពួកកូនជាកូននាយករដ្ឋមន្ត្រីតែពួកកូនមិនមានម៉ូតូឬឡានជិះទេពួកកូនត្រូវដើរទៅរៀនព្រោះសាលាមិនឆ្ងាយពីផ្ទះទេ(សាលាចតុមុខ)សំណាងជាង គេម៉ាណែតបានកង់ជិះព្រោះត្រូវរៀននៅវិទ្យាល័យព្រះសុីសុវត្តិដែលឆ្ងាយជាងគេបន្តិច។ពុកមានលទ្ធភាពគ្រប់គ្រាន់ទិញឡានឬម៉ូតូឲ្យកូនជិះតែពុក

ចង់ឲ្យពួកកូនស្គាល់នូវជីវភាពប្រជាជន

ធម្មតាដូចកាលពុកនៅពីក្មេង។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តថា ៖ ពេលកូនណាមួយមានកំហុសពួកកូន

ត្រូវជាប់វិន័យទាំងអស់គ្នាដោយ

អង្គុយអានសៀវភៅទាំងអស់គ្នាព្រោះ

ពុកចង់ឲ្យពួកកូនចេះជួយដាស់តឿនគ្នា

សាមគ្គីគ្នាដើម្បីជៀសវាងជាប់វិន័យ

ទាំងអស់គ្នា។

សម្តេចគូសបញ្ជាក់ថា ៖ ពេលពួកកូនចេញទៅរៀននៅក្រៅប្រទេសពុកទៅសរសេរវិន័យបិទក្នុង

បន្ទប់គេង បន្ទប់ទឹកដែលពុកចាំជាងគេ

នៅបារាំងសម្រាប់ម៉ានិត ម៉ានី ម៉ាលី

គឺ(ចេញពីផ្ទះ៥០០ម៉ែត្រត្រូវប្រាប់បង

ណាហ្រ្គានិងសុខហ៊ានិងចាយលុយលើស100Franceត្រូវសុំការអនុញ្ញាតពីសុខហ៊ា)។

ពេលពួកកូនចេញទៅរៀនជុំគ្នានៅអាមេរិកដែលមានម៉ាណា ម៉ានិត ម៉ានី

ម៉ាលី លើកលែងតែម៉ាណែតពុកសរសេរវិន័យ(ដើរឃ្លាតពីផ្ទះ៥០០ម៉ែត្រត្រូវសុំអុំ ចាយលុយលើស៥០ដុល្លារត្រូវសុំពីអុំ)ទាំងនៅបារាំងទាំងនៅអាមេរិកសុទ្ធមានការ

កំណត់ម៉ោងត្រូវចូលគេងនិងត្រូវបិទ

ភ្លើងបិទម៉ាសុីនកំដៅ ម៉ាសុីនត្រជាក់

ដើម្បីសន្សំសំចៃភ្លើង។

សម្តេចថា ៖ ពុកម៉ែសូមអរគុណកូនៗដែលជាង២០ឆ្នាំមុនបាននិយាយជាមួយគ្នាដែលពុកបានលួចស្តាប់ឮម៉ានិតនិយាយថាប្រាប់ទាំងអស់គ្នាថា(ពុកម៉ែតឹងតែងចំពោះពួកយើងគឺចង់ឲ្យយើងល្អ)។

ពិតមែនតែពេលនេះពួកកូនមានប្រពន្ធ

មានប្តីនិងមានកូនព្រមទាំងចេញដឹកនាំ

ប្រទេសឬចូលរួមក្នុងការងារបំរើជាតិ

ក្នុងឋានៈខ្ពង់ខ្ពស់តែពុកនៅរង់ចាំធ្វើជា

ថ្មសំលៀងសម្រាប់ពួកកូនតទៅទៀត។

ពុកម៉ែចង់ឲ្យកូនៗខិតខំបណ្តុះបណ្តាល

អប់រំកូនៗដែលជាចៅរបស់ពុកម៉ែតាម

របៀបពុកម៉ែ តទៅទៀតពិសេសផ្តោត

លើគុណធម៍ ចរិយាធម៍ សិលធម៍ចេះ

ជួយអ្នកក្រីក្រ ទន់ខ្សោយ គោរពចាស់ទុំ សុភាពរាបសារ មិនឆ្មើងឆ្មៃ។ល។

ចៅរបស់ពុកម៉ែជាចៅល្អហើយតែត្រូវ

តែតាមតម្រង់ទិសពួកគេតទៅទៀត៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print