ខេត្តកំពង់ចាម÷ កាលថ្ងៃទី១៣ខែមីនាឆ្នាំ២០២៥ នៅវេលាម៉ោង១៥និង១០នាទី កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌បានទទួលពាក្យបណ្ដឹងមួយច្បាប់ពីឈ្មោះ ង៉ុយ ខេង ភេទស្រីអាយុ៣៤ឆ្នាំ រស់នៅភូមិផ្ទះកណ្ដាលក្រោម ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ប្ដឹងចោទ ប្រកាន់ទៅលើប្ដីរបស់ខ្លួនឈ្មោះធី វៀច អាយុ៣៤ឆ្នាំ (មនុស្សគរថ្លង់)ដែលធ្វើសកម្មភាព រំលោភទៅ លើកូន ស្រីរបស់ខ្លួនអាយុ១៣ ឆ្នាំ នៅក្នុងផ្ទះភូមិព្រែកពោធិ៍ក្រោម ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ កាលពីវេលាម៉ោងប្រហែល២រសៀល នាថ្ងៃទី១៣ខែមីនាឆ្នាំ ២០២៥។
ប្រភពព័ត៌មានបានឱ្យដឹងថា ដំបូងឡើយ ប្តីរបស់ខ្លួនឈ្មោះធី វៀច នៅជាមួយកូនស្រីឯផ្ទះចំណែកម្តាយនៅលក់ត្នោតនៅព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល។ ឆ្លៀត ពេលម្តាយមិននៅឪពុកបានចាប់កូនស្រីខ្លួនឲ្យដេកហើយប្រព្រឹត្តអំពើមិនគប្បី។ ជាបន្ទាន់នោះ កូនស្រីរបស់ម្នាក់ទៀត អាយុ៥ឆ្នាំ បានឆាត facebook បង្ហាញពេលនោះម្ដាយ ក៏សួររកប្ដីរបស់និងកូននៅឯណា? តែកូនស្រីតូចនោះមិនបាននិយាយប្រាប់ទេ។
ដោយឃើញសភាពមិនស្រួល ម្តាយក៏ទូរសព្ទចូលទៅទូរសព្ទកូនស្រីបងអាយុ១៣ឆ្នាំម្ដងទៀត ហើយនាងបាននិយាយប្រាប់តាមដំណើររឿងដូចខាងលើ។
បន្ទាប់ពីទទួលបណ្ដឹងភ្លាមកម្លាំងមានសមត្ថកិច្ចបានហៅឈ្មោះធី វៀច មកសួរនាំនិងឃាត់ខ្លួនតាមបញ្ជារបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕