ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ «រូបថតមួយសន្លឹកនេះ ទឹកមុខរបស់ខ្ញុំហាក់ដូចកំពុងគិតលើ
រឿងអ្វីមួយដែលមានចរិតសុីជម្រៅ»!
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសំណេរថា ៖ កន្លងមកមានការបញ្ចេញរូបថតខ្ញុំពីអ្នកថតរូបបរទេសជាច្រើនសន្លឹកដែលខ្ញុំមិនច្បាស់ថាថតនៅទីណានិងឆ្នាំណា?
សម្តេចតេជោ លើកឡើងថា ៖ ល្ងាចនេះទទួលបានរូបថតមួយសន្លឹក
ថែមទៀតដែលខ្ញុំចាប់អារម្មណ៍លើ
ទឹកមុខរបស់ខ្ញុំហាក់ដូចកំពុងគិតលើ
រឿងអ្វីមួយដែលមានចរិតសុីជម្រៅ។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ៖ ប្រសិនអ្នកស្រាវជ្រាវដែលបានបង្ហោះ
រូបថតនេះអាចឲ្យខ្ញុំដឹងពីទីកន្លែងថត
និងឆ្នាំដែលថតខ្ញុំនឹងអាចស្រាវជ្រាវ
បានថាតើពេលនោះយើងកំពុងគិតពី
អ្វី?។
សម្តេចតេជោ ថា ៖ រូបថតចាស់ៗរបស់ខ្ញុំសក់ក្បាលសុទ្ធតែធម្មជាតិដែលមិនប្រើថ្នាំជំនួយធ្វើឲ្យសក់រឹងនោះឡើយ ៕
ដោយ ៖ សិលា