មនុស្សម្នាក់ ត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបងបញ្ជូនមកសួរនាំនៅភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សម្នាក់ ត្រូវបានចាប់ឃាត់ខ្លួននៅខេត្តបាត់ដំបងបញ្ជូនមកសួរនាំនៅភ្នំពេញ ដោយសារប្រៀបធៀបសម្ដេចតេជោ ទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន  Rodrigo Duterte ទាំងដែលសម្ដេចប្រយុទ្ធនឹងខ្មែរក្រហមដើម្បីពលរដ្ឋកម្ពុជា។

នេះបើតាមការទម្លាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា ក្នុងនាពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ានាល្ងាចថ្ងៃទី១៤ ខែមីនា នេះ។

សម្តេចតេជោ ហ៊ុន សែន ហួសចិត្ត ដោយរាល់ពេលមានការចាប់ខ្លួនមេដឹកនាំណាម្នាក់ គេតែងតែប្រៀបធៀបសម្តេចជាមួយអ្នកទាំងនោះ។

” កុំប្រៀបធៀបជោគជ័យអ្នកដទៃ ថា ជាជោគជ័យរបស់អ្នក ហើយបរាជ័យអ្នកដទៃ ជាបរាជ័យរបស់ ហ៊ុន សែន”។ 

សម្តេចតេជោនិយាយអំពីខ្លួនថា “ហ៊ុន សែន គឺជា ហ៊ុន សែន, គឺជា ហ៊ុន សែន របស់កម្ពុជា” ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print