ក្លឹបChelsea បានឈានដល់កិច្ចព្រមព្រៀងមួយទិញយកកីឡាករ Geovany Quenda ដែលមានអាយុ 17 ឆ្នាំរបស់ ក្លឹបSporting CP ដោយស្ងាត់ៗ ខណៈ Manchester United ក៏ចង់បានកីឡាករជម្រើសជាតិព័រទុយហ្គាល់អាយុក្រោម 21 ឆ្នាំនេះដែរ។
Quendaនឹងបន្តលេងនៅ Sporting សម្រាប់រដូវកាលក្រោយ មុនពេលផ្លាស់ទៅ Stamford Bridge នៅរដូវក្តៅឆ្នាំ 2026ក្នុងតម្លៃខ្លួន៤០លានផោន ដោយកិច្ចសន្យាមានរយះពេល៧ឆ្នាំនិងអាចបន្ត១ឆ្នាំបន្ថែមទៀត។
កីឡាករជើងឆ្វេងដែលមានល្បឿនលឿនQuenda បានបង្ហាញខ្លួន 35 ដងសម្រាប់ Sporting ក្នុងរដូវកាលនេះ រួមទាំងការលេងជាប្រចាំនៅ Champions League ផងដែរ។
កើតក្នុងប្រទេសហ្គីណេ-ប៊ីសសៅ ទ្វីបអាហ្រិក Quenda បានជ្រើសរើសលេងឱ្យប្រទេសព័រទុយហ្គាល់ក្នុងក្រុមជម្រើសជាតិអាយុក្រោម ១៧ និង ២១ ។
ហើយបច្ចុប្បន្នគាត់បានជាប់ឈ្មោះក្នុងក្រុមព័រទុយហ្គាល់របស់លោកគ្រូបង្វឹក Roberto Martinez ពេលប៉ះជាមួយក្រុមដាណឺម៉ាក ដោយអាចលេងជាមួយជាមួយនឹងកីឡាករ Cristiano Ronaldo និង Joao Felix ៕