កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តផែនការលេខ ០០៣ ផក របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ម្សិលមុិញ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តផែនការលេខ ០០៣ ផក របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការដឹកនាំរួម ដោយមានការចូលរួមពី លោកអនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈបញ្ជាការដឹកនាំរួម, លោក ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ និងជាអនុប្រធានអចិន្ត្រៃយ៍, អភិបាលរងរាជធានី ខេត្ត, អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, ស្នងការ ស្នងការរង នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដែលមានវត្តមានសរុប ជាង១០០រូប ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print