សម្តេចតេជោ ហ៊ុន សែន ៖ បទពិសោធន៍នៃប្រណីតភាពរបស់កម្ពុជា ទៅកាន់ពិភពលោក គាំទ្រដោយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីតំបន់ទេសចរណ៍ដ៏ប្រណិត នៅកមហពុជា ហើយសម្តេច ចាត់ទុកថាជាបទពិសោធន៍នៃប្រណីតភាពរបស់កម្ពុជា ទៅកាន់ពិភពលោក គាំទ្រដោយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ។ មិនខុសអីពីប្រជាពលរដ្ឋម្នាក់ គប្បីផ្សាយពីផ្សាយពីតំបន់ទេសចរណ៍ម្នាក់ ទៅកាន់ពិភពលោកបានដឹង ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ថា ៖ សូមបង្ហាញបទពិសោធន៍ទេសចរណ៍ដ៏ប្រណិតរយៈពេលពីរសប្តាហ៍ក្នុងប្រទេសកម្ពុជា ផ្តើមពីទីក្រុងភ្នំពេញ ដោយទទួលយកបទពិសោធន៍ដ៏រំភេីបជាមួយភាពចម្រុះនៃវប្បធម៌ដ៏រស់រវើកនៅទីក្រុងភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជា តាមរយៈការស្នាក់នៅក្នុងសណ្ឋាគារលំដាប់កំពូលរបស់អន្តរជាតិ។ហើយយើងបន្តទៅខេត្តសៀមរាប ដែលជាទឹកដីប្រាសាទអង្គរវត្តដ៏មហស្ចារ្យ។ ហើយបន្តទៅ សាកល្បងដំណេីរផ្សងព្រេងនៅជួរភ្នំក្រវាញ ដោយលំហែកាយតាមបែបអេកូទេសចរណ៍បែបប្រណិតនៅកណ្តាលព្រៃភ្នំ អមដោយទឹកធ្លាក់ធម្មជាតិដ៏ស្រស់ត្រកាល។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បន្តថា ៖ គោលដៅបញ្ចប់នៃដំណើរកម្សាន្ដនេះ ដោយភ្ញៀវទេសចរបានសម្រាកលំហែមាត់ឆ្នេរ និងទស្សនាថ្ងៃលិចលើកោះដ៏ប្រណិតរបស់ប្រទេសកម្ពុជា។ ក្នុងដំណើរដ៏ប្រណិតនេះ ម្ហូបអាហារខ្មែរដ៏សម្បូរបែប នឹងក្លាយជាចំណុចពិសេសនៃការបង្កើនអនុស្សាវរីយ៍ល្អៗនៅកម្ពុជា ចាប់តាំងពីការស្រស់ស្រូបអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ ព្រមទាំងការទទួលទានគ្រឿងសមុទ្រស្រស់ៗតាមមាត់សមុទ្រដ៏មានឱជារស។ នេះជាបទពិសោធន៍នៃប្រណីតភាពរបស់កម្ពុជា ទៅកាន់ពិភពលោក គាំទ្រដោយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print