អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៤ ខែមីនា លោក LiQiangនាយករដ្ឋមន្ត្រី ចិន បាន អញ្ជើញ ធ្វើ អធិបតីភាពក្នុង កិច្ចប្រជុំ ពេញ អង្គ លើក ទី ៨ នៃ ក្រុមប្រឹក្សា កិច្ចការដ្ឋ ចិន ដោយ រៀនសូត្រ និង អនុវត្ត ដោយ ស៊ីជម្រៅ អំពី សុន្ទរកថា គន្លឹះរបស់ លោក XiJinping ប្រធានរដ្ឋ ចិន ក្នុង អំឡុងពេល មហាសន្និបាត សភាទាំងពីរនិង ស្មារតី មហាសន្និបាតសភាទាំងពីរ ហើយ រៀបចំ សម្រាប់ ការ អនុវត្ត ការងារសំខាន់របស់ ក្រុមប្រឹក្សា កិច្ចការដ្ឋ ចិន នៅ ឆ្នាំ ២០២៥។
គេហទំព័រ «CCFR China state-controlled media » លោក LiQiangបានលើកឡើងថា អនុលោមតាម គោលការណ៍ នយោបាយ ដែល កំណត់ ដោយ មជ្ឈិមបក្សកុម្មុយនីស្តចិន «របាយការណ៍ការងារ រដ្ឋាភិបាល» បាន រៀបចំ ជាក់ ស្តែង នូវ ការងារអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ។ ទី១ អនុវត្តប្រតិបត្តិការ ពិសេស សម្រាប់ ជំរុញ ការ ប្រើប្រាស់ ។ ទី២ ជំរុញ ការកសាងទី ផ្សារ ឯកភាព ធំៗ ទូទាំង ប្រទេស ។ ទី៣ អនុវត្ត ប្រតិបត្តិការ “ ភាព វៃឆ្លាត សិប្បនិម្មិត+ ”។ទី ៤ ជំរុញ ធ្វើ បរិវត្តកម្ម នៃ ឧស្សាហកម្ម ផលិតកម្ម ។ ទី ៥ ជំរុញ នគរូបនីយកម្ម ថ្មី ដែល ផ្ដោតលើប្រជាជន។ ទី ៦ បង្កើន ការ បណ្តុះបណ្តាល ធនធានមនុស្ស ដែល មាន ជំនាញ កម្រិត ខ្ពស់ ។ ទី ៧ ផ្តោត ទៅ លើ “ធ្វើកិច្ចការមួយឱ្យមានប្រសិទ្ធភាព” ។ ទន្ទឹមនឹង នេះ ត្រូវតែ បង្កើន ការ បើក ទូលាយ ប្រកបដោយ កម្រិត ខ្ពស់ ធ្វើ ឱ្យ ពាណិជ្ជកម្ម បរទេស និង វិនិយោគ បរទេសមាន ស្ថិរភាព ដើម្បី ទប់ស្កាត់ នឹង ផល ប៉ះពាល់ពីក្រៅ៕
ដោយ ៖ សិលា