គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ជួបជុំគ្នាវាយតម្លៃការងារ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈការរៀបចំការប្រឡងប្រជែង នាថ្ងៃខាងមុខឱ្យកាន់តែល្អប្រសើរ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ក្រោយពីបានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារ នៅក្រសួង ស្ថាប័ន ១៦ការប្រឡងប្រជែង ស្មើនឹង៤២លើករួចមក អនុគណៈកម្មការនានា នៃគណៈកម្មការរៀបចំការ ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល បានមកជួបជុំគ្នាពិភាក្សាពីបញ្ហាប្រឈម និងដំណោះស្រាយនៃការប្រឡងប្រជែងកន្លងមក ក្នុងកម្មវិធីវិបស្សនាស្តីពី «ការបូកសរុប និងកែលម្អប្រព័ន្ធប្រឡងប្រជែងជ្រើស រើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន» រយៈពេល ១ថ្ងៃពេញ នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» ខេត្តកំពង់ស្ពឺនៅថ្ងៃទី ១៥ ខែមីនាឆ្នាំ២០២៥។

កម្មវិធីនេះ មានគោលបំណងសំខាន់ៗ៖ (១).បូកសរុបលទ្ធផលនៃដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារ នៅតាមក្រសួង ស្ថាប័ន (២).ស្តាប់របាយការណ៍ ស្តីពីចំណុចខ្វះខាតដែលរកឃើញ និងសំណូមពរពីសមាជិកសមាជិកាគណៈ កម្មការប្រឡងប្រជែង និងអនុគណៈកម្មការនានា តាមរយៈការរាយការណ៍តាមក្រុមនីមួយៗ និងកិច្ច ពិភាក្សាជារួម (៣).កំណត់វិធីសាស្ត្រ និងរបៀបរបបការងារឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ដើម្បីកែលម្អប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ៤). ទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទម្រង់ទិសលើការងាររៀប ចំដំណើរការប្រឡងពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន។

...

ក្រោយការពិភាក្សាតាមក្រុមនានា កម្មវិធីវិបស្សនានាថ្ងៃនេះ នឹងទទួលបានវត្តមានជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ​ ដើម្បីស្តាប់របាយការណ៍ និងផ្តល់ជាអនុសាសន៍ណែនាំ តម្រង់ទិស ដ៏ខ្ពង់ខ្ពស់ ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈការប្រឡងប្រជែង កាន់តែល្អប្រសើរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print