ក្រសួងយុត្តិធម៌ បន្តគាំទ្រ និងប្តេជ្ញាអនុវត្តឱ្យបានកាន់តែសកម្ម និងកាន់តែស្វាហាប់ បន្ថែមទៀតប្រកបដោយឆន្ទៈមោះមុត ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់នូវយុទ្ធនាការជំរុញ និងពន្លឿន ការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាម តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ នៅក្នុងអង្គសន្និបាតបានសម្តែងនូវការបន្តគាំទ្រ និងប្តេជ្ញាអនុវត្តឱ្យបានកាន់តែសកម្ម និងកាន់តែស្វាហាប់ បន្ថែមទៀតប្រកបដោយឆន្ទៈមោះមុត ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់នូវយុទ្ធនាការជំរុញ និងពន្លឿន ការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាម តុលាការ ដើម្បីឱ្យយុទ្ធនាការទាំង ២ នេះ ទទួលបានលទ្ធផលឱ្យកាន់តែល្អប្រសើរបន្ថែមទៀតសម្រាប់ឆ្នាំទី២ និងសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ស្របតាមគោលដៅជាយុទ្ធសាស្ត្រនៃវិធានការគន្លឹះទី៥ របស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកកិច្ចការនេះ គឺជាអាទិភាពការងារនៃកម្មវិធី “កែទម្រង់មុតស្រួច” ក្នុងវិស័យយុត្តិធម៌សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់វិស័យយុត្តិធម៌ ក៏ដូចជា ជំនឿទុកចិត្តរបស់សាធារណជនមកលើការអនុវត្តច្បាប់។ លទ្ធផលដ៏ត្រចះត្រចង់នេះ បានឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដនូវសាមគ្គីភាពរបស់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ក្នុងវិស័យយុត្តិធម៌ ក្នុងស្មារតីរួមតែមួយ គឺ “រួមគិត រួមធ្វើ និង រួមទទួលខុសត្រូវ” ដើម្បីធ្វើឱ្យមាន ការផ្លាស់ប្តូរ ជាវិជ្ជមានជាបន្តបន្ទាប់នូវទស្សនៈ និងការយល់ឃើញរបស់ប្រជាពលរដ្ឋចំពោះវិស័យយុត្តិធម៌របស់យើង។

នេះជាការបញ្ជាក់ក្នុងសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាព ឆ្នាំ២០២៥ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃកន្លះ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និង លោកស្រី ជា លាង អគ្គ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។ ចូលរួមក្នុងសន្និបាតនេះ រួមមាន សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស និងថ្នាក់ដឹកនាំ នៃអង្គភាពរដ្ឋបាលតុលាការទូទាំងប្រទេស សរុបចំនួនប្រមាណ ៤០០រូប ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print