អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១៤ខែមីនាឆ្នាំ២០២៥ ពេលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ដែលអញ្ជើញមកចូលរួមកិច្ចជំនួបប៉េកាំងស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ លោកWang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានលើកឡើងគំនិតផ្តួចផ្តើម៥ចំណុចរបស់ភាគីចិន ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ដោយសមរម្យក្រោមសភាពការណ៍ថ្មីគឺ៖
ទី១ ប្រកាន់ខ្ជាប់តាមរយៈវិធីសាស្ត្រនយោបាយមកដោះស្រាយវិវាទដោយសន្តិវិធី ប្រឆាំងនឹងការដោះស្រាយតាមកម្លាំងបាយនិងដាក់ទណ្ឌកម្មតាមវិធីខុសច្បាប់។
ទី២ ប្រកាន់ខ្ជាប់នូវតុល្យភាពខាងសិទ្ធិនិងទំនួលខុសត្រូវ សម្របសម្រួលគោលដៅដែលមិនរីកសាយភាយនុយក្លេអ៊ែរនិងប្រើប្រាស់នុយក្លេអ៊ែរដោយសន្តិវិធី។ប្រទេសអ៊ីរ៉ង់គួរបន្តគោរពពាក្យសន្យាដែលមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ គ្រប់ភាគីគួរគោរពយ៉ាងពេញលេញដល់អ៊ីរ៉ង់ដែលក្នុងនាមជារដ្ឋហត្ថលេខីនៃ«សន្ធិសញ្ញាស្តីពីមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»ដែលមានសិទ្ធិប្រើប្រាស់នុយគ្លេអ៊ែរដោយសន្តិវិធី។
ទី៣ ប្រកាន់ខ្ជាប់នូវការយកក្របខ័ណ្ឌកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយក្លេអ៊ែរជាមូលដ្ឋាន ដើម្បីឈានដល់គំនិតឯកភាពថ្មី។ភាគីចិនសង្ឃឹមថា អាចរៀបចំឡើងវិញនូវការចរចាក្នុងពេលឆាប់ៗ។អាមេរិកបង្ហាញពីភាពស្មោះត្រង់ខាងនយោបាយ ដើម្បីវិលត្រឡប់មកការចរចាឡើងវិញក្នុងពេលឆាប់ៗ។
ទី៤ ប្រកាន់ខ្ជាប់នូវការចរចា ជំរុញកិច្ចសហប្រតិបត្តិការ ប្រឆាំងនឹងការបង្ខំជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គសហប្រជាជាតិចូលរួម។
ទី៥ ប្រកាន់ខ្ជាប់នូវគោលការណ៍សមភាពតាមដំណាក់កាលនីមួយៗ ពិគ្រោះពិភាក្សាគ្នា ដើម្បីស្វែងរកឈានដល់គំនិតឯកភាពគ្នា។មានតែប្រកាន់ខ្ជាប់នូវស្មារតីដែលគោរពទៅវិញទៅមក នោះទើបអាចមានលទ្ធភាពរកឃើញផលប្រយោជន៍រួមធំបំផុតដែលអំណោយផលដល់គ្រប់ភាគីនិងឈានដល់ដំណោះស្រាយដែលសមស្របនឹងការរំពឹងទុករបស់សហគមន៍អន្តរជាតិ៕
ដោយ ៖ សិលា