ចែករំលែក៖

ភ្នំពេញ ៖ មិនដល់រយះពេល២៤ម៉ោងផង កម្លាំងនគរបាល បានស្រាវជ្រាវតាមឃាត់ខ្លួនមុខជនសង្ស័យដែលធ្វើសកម្មភាព ឆក់កាបូបជនបរទេស ដែល​ជា​ទេសចរ​ផង​ដែរ ជាក់ស្ដែង​នៅ​ថ្ងៃនេះ មាន​ករណី​ចោរ​ចក់​ទ្រព្យសម្បត្តិ​ជនបរទេស ដែល​គេ​ស្គាល់​ថា ជា Vlogger ដ៏​ល្បី​មួយ​រូប​លើ​បណ្ដាញ​សង្គម YouTube, Facebook និង Instagram ដែល​លោក​បាន​ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​យ៉ាងច្រើន ។

ករណី​ចោរឆក់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២ និង​៤០​នាទី ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៥ ចំណុច​ផ្លូវ​១០៦ កែង​ផ្លូវ​លេខ​១៣ សង្កាត់​វត្ត​ភ្នំ រាជធានី​ភ្នំពេញ ដែល​ចោរ​បាន​ឆក់​កាបូប ដែល​មាន​ឯកសារ​សំខាន់​ៗ​ជា​ច្រើន រួម​មាន ប៉ា​ស្ព័​រ កាត​ធនាគារ និង​លុយកាក់ ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង សមត្ថកិច្ច​ជំនាញ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ដើម្បី​ធ្វើការ​ស៊ើបអង្កេត និង​សួរនាំ​ជនបរទេស​ទាំង​ពីរ​នាក់ ដោយ​យកចិត្តទុកដាក់​ រហូតឈានដល់ការឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីធ្វើការសួរនាំនិងចាត់ការតាមនីតិវីធីច្បាប់ និង ប្រគល់សម្ភារៈ ជូនលោក Chris និង គូដណ្តឹងវិញ៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print