Update ៖ ស្ត្រីម្នាក់អះអាងថា លោក ណោ ស៊ុនឌី រតនៈ ជាពេទ្យយោធា បាន ប្រេី ហិង្សា បង្ក អោយ មាន របួស ពេញ ផ្ទៃមុខ និង រាងកាយ និងបង្ខំ អោយ នាងប្រេីប្រាស់សារធាតុញៀនផងដែរ

ចែករំលែក៖

ភ្នំពេញ ៖ ចំពោះព័ត៌មានដែល ស្ត្រីម្នាក់អះអាងថា លោក ណោ ស៊ុនឌី រតនៈ   ជាពេទ្យយោធា បាន ប្រេី ហិង្សាបង្ក អោយ មាន របួស ពេញ ផ្ទៃមុខ និង រាងកាយ និងបង្ខំ អោយ នាង ប្រេីប្រាស់ សារធាតុ ញៀន ផងដែរ នោះ ត្រូវបានគេបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមព្រោងព្រាត គ្រាន់តែមិនបញ្ជាក់ថាតើជាស្វាមី ឬគូកំណាន់ចិត្ត ប៉ុន្តែបើជាការពិត អំពើនេះជាបទល្មើសព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា ៖ ស្ត្រី ម្នាក់ ឈ្មោះ ជា ចន្ធូ អាយុ ៣២ ឆ្នាំ បាន អះអាង ថា ខ្លួន កំពុង រងគ្រោះ ដោយ បុរស ម្នាក់ ឈ្មោះ ណោ ស៊ុនឌី រតនៈ មុខរបរ ពេទ្យ យោធា បាន ប្រេី ហិង្សាលេីបង្ករអោយ មាន របួស ពេញ ផ្ទៃមុខ និង រាងកាយ     ក្រៅ ពី ប្រេីហឹង្សា បុរស រូបនេះ បាន បង្ខំ អោយ នាង ប្រេីប្រាស់ សារធាតុ ញៀន ផងដែរ ។  

ជុំវិញបញ្ហានេះ បេីនាង ពិត ជារងគ្រោះ មែន គួរតែ ប្ដឹង ទៅ សមត្ថកិច្ច ឬ អយ្យការ អមសាលាដំបូង រាជធានី ខេត្ត ដេីម្បី ចាត់ ការ តាមផ្លូវច្បាប់ ។ ជាពិសេសមន្ត្រីនគរបាលយុត្តិធម៌អាចបើកការស៊ើបអង្កេតស្រាវជ្រាវ ដោយឯកឯង ឬមានការស្នើសុំពីតំណាងអយ្យការ ពិនិត្យក្នុងរឿងនេះ ដើម្បីលុបបំបាត់និទណ្ឌភាព នៃបទល្មើសដែលកើតមាននៅក្នុងសង្គម ។

ពាក់ព័ន្ធក្នុងករណីនេះ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជានាយកមន្ទីរពេទ្យព្រះកេតុមាលា បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ថា ឈ្មោះ ណោ ស៊ុនឌី រតនៈ   ពិតជាបុគ្គលិកនៅមន្ទីរពេទ្យព្រះកេតុមាលា ពិតមែន ។ ដោយឡែកការប្រើហិង្សានេះខ្ញុំមិនដឹងទេរឿងឯកជនរបស់គាត់ ក្នុងជម្លោះបែបណានោះ ។ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ បានបន្តថា ៖ តាមខ្ញុំដឹង លោក ណោ ស៊ុនឌី រតនៈ មានគ្រួសារហើយ និងមានការទាស់ទែងឈានដល់លែងលះគ្នា ។ ប៉ុន្តែក្រោយមកឮថា មាននារីម្នាក់ផ្សេងទៀត បែបស្ត្រីដែលអះអាងថា លោក ណោ ស៊ុនឌី រតនៈ ប្រើហិង្សានោះក៏មិនដឹង ពីព្រោះមួយរយៈនេះ លោក ណោ ស៊ុនឌី រតនៈ បានត្រូវរូវជាមួយប្រពន្ធដើមវិញ ហើយមិនដឹងថា ទៅនៅជាមួយប្រពន្ធម្តុំណាទេ ទើបនឹងលេចឮថា បានប្រើហិង្សាលើនារី ដែលបានបង្ហោះតាម Facebook ។ 

ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ បញ្ជាក់ថា ៖ ចំពោះការលើកឡើងថា  លោក ណោ ស៊ុនឌី រតនៈ មានទាំងបង្ខំឱ្យប្រើប្រាស់គ្រឿងញៀន ខ្ញុំអត់ដឹងទេ ។ ដឹងថាជម្លោះគ្រួសារធ្លាប់មាន ម្យ៉ាងទៀតជារឿងផ្ទៃក្នុងគ្រួសារគេ ។ បើបញ្ហាប្រើសារជាតិញៀនដូចជាគ្មានទេ ដូច្នេះបើគេប្តឹងផ្តល់គ្នា ទុកឱ្យសមត្ថកិច្ចធ្វើតាមនីតិវិធីទៅ ។ ដោយឡែក  លោក ណោ ស៊ុនឌី រតនៈ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» មិនអាចទាក់ទងសុំការបំភ្លឺបាន នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដោយគ្មានលេខទូរសព្ទ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print