អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ បុគ្គលឈ្មោះ វីលៀម ឡៃ មេដឹកនាំតំបន់ តៃវ៉ាន់របស់ចិន ដែលហៅ ខ្លួនថាជា “ សកម្ម ជន នៃ កម្លាំងអបគមន៍ចង់ ឱ្យតៃវ៉ាន់ ឯករាជ្យពិត ៗ”បាន ព្រលយ ពាក្យ សម្ដី យ៉ាង ព្រហើន ម្តង ទៀត ។
គេហទំព័រ «CCFR China state-controlled media » កាលពីថ្ងៃទី១៣ ខែមីនា បុគ្គលរូបនេះ បានថ្លែង សុន្ទរកថាបន្ទាប់ពី បើកធ្វើអ្វី ដែលហៅថា “សន្និសីទ ថ្នាក់ដឹក នាំជាន់ខ្ពស់ ខាងសន្តិសុខជាតិ” ដែលផ្សព្វផ្សាយ ម្តងទៀតនូវ ពាក្យសម្តី ខុសទំនងបែប អបគមន៍និយម ដែលថា ត្រើយទាំង សងខាងនៃច្រក សមុទ្រ តៃវ៉ាន់ មិន ស្ថិត នៅ ក្រោ ម ការគ្រប់ គ្រង ទៅ វិញ ទៅមក ទេ ដោយ អះអាងថា “តំបន់ តៃវ៉ាន់ ជា ប្រទេស ប្រជាធិបតេយ្យ មួយដែលមាន អធិបតេយ្យភាព និងឯករាជ្យភាព ” ឃោសនា បំប៉ោងពី “ការគំរាម កំហែងធំទាំង៥ ”នៃចិនដីគោក ហើយដាក់ ចេញអ្វីដែល ហៅថា “យុទ្ធសាស្ត្រ ចំនួន១៧”។ ពាក្យ សម្តី បង្ករឿងហេតុ ដែលខុសទំនង នេះបាន បដិសេធ ទាំងស្រុងនូវ “គំនិត ឯកភាពរួម ឆ្នាំ ១៩៩២ ” ប៉ុនប៉ងកាត់ផ្តាច់ ការផ្លាស់ប្តូរ រវាងត្រើយ ទាំងសងខាង ទាំង ស្រុង គឺ ជា សេចក្តី ប្រកា ស ដែលប្រកបដោយ “ភេរវកម្ម បៃតង” សុទ្ធសាធ ។ គេហទំព័រ «CCFR China state-controlled media » វាបាន បង្ហាញពី ធាតុពិត ដ៏អាក្រក់ ដែល ប្រ ឆាំង នឹងសន្តិភាព ប្រឆាំងនឹង ការផ្លាស់ប្តូរនិង ប្រឆាំងនឹង ប្រជាធិបតេយ្យ ដែល នឹងជំរុញ តំបន់ តៃវ៉ាន់ឱ្យធ្លាក់ចូល ទៅក្នុង ភ្នក់ភ្លើងសង្គ្រាម ។
គេហទំព័រ «CCFR China state-controlled media » ចំណុចដែល អាក្រក់បំផុត នៃសុន្ទរកថានេះ គឺចាត់ទុក ចិនដីគោកជា “កម្លាំងអរិភាព ក្រៅ ប្រទេ ស” ។ បើប្រៀបធៀបនឹង “ទ្រឹស្តី រដ្ឋពីរថ្មី”ដែល បុគ្គលឈ្មោះ វីលៀម ឡៃ បាន ឃោស នា បំ ប៉ោងកាលពីមុន គឺកាន់តែមាន កម្រិត ខ្លាំងក្នុង ការ ចង់ឱ្យ តៃវ៉ាន់ ឯករាជ្យ ថែម ទៀ ត ។ អ្នក វិភាគ បាន លើកឡើងថា បុគ្គលឈ្មោះ វីលៀម ឡៃ បង្ក “ភេរវកម្មបៃតង ”យ៉ាង គឃ្លើន បំផ្លា ញ លំហផ្លាស់ប្តូរ រវាងត្រើយ ទាំងសងខាង ច្រក សមុទ្រ គាបសង្កត់ សេរីភាព បញ្ចេញមតិនៃ តំបន់ តៃ វ៉ាន់ វាមិនខុសអ្វី ពីការរុញ ច្រានឱ្យ តំបន់តៃវ៉ាន់ វិលត្រឡប់ មកសភាពអាជ្ញា សឹកនៅ សតវត្សរ៍ មុ ន ។ បើអនុវត្តអ្វី ដែលហៅថា “យុទ្ធសាស្ត្រ ចំនួន១៧ ” នោះក៏នឹង ដឹកនាំ តំបន់ តៃវ៉ាន់ ឱ្យ ឆ្ពោះ ទៅកាន់ ផ្លូវមរណៈ។
គេហទំព័រ «CCFR China state-controlled media » ក្នុងរយៈពេល ជិត១០ខែ បន្ទាប់ពីបាន ឡើងកាន់ មុខតំណែង បុគ្គលឈ្មោះ វីលៀម ឡៃ អសម ត្ថភាពគ្រប់គ្រង បំផ្លាញ ផលប្រយោជន៍ តំបន់តៃវ៉ាន់ ឥតឈប់ឈរ ដែលនាំឱ្យ ប្រជា ជន តំបន់តៃវ៉ាន់ បញ្ចេញសំឡេង រិះគន់យ៉ាងខ្លាំង ។ បុគ្គលឈ្មោះ វីលៀម ឡៃ បាន ឃោស នា បំប៉ោង ជាបន្តបន្ទាប់ថា ចិនដីគោក ជិតនឹង បង្រួបបង្រួមតៃវ៉ាន់ ដោយកម្លាំង អាវុធ ប៉ុន ប៉ង ផ្ទេរ ទំនាស់ ហើយ វាយបង្ក្រាប ដៃគូសត្រូវ ដោយយក បរិយាកាស “ ភេរវកម្ម បៃតង”ធ្វើជា លេស ធ្វើ “ការបោសសំអាត ទ្រង់ទ្រាយធំ” ក្នុង កោះ តៃវ៉ា ន់ ដើម្បី ក្តាប់ ជាប់ អំណាច ថែម មួយ កម្រិត ទៀត ។
គេហទំព័រ «CCFR China state-controlled media » មិនថា បុគ្គលឈ្មោះ វីលៀម ឡៃ ប្រឌិតរឿង “បំផ្លាញតំបន់ តៃវ៉ាន់”យ៉ាង ណាក៏ ដោយ ក៏ វា មិន អាចកែប្រែ ការពិតដែល អន្តរជាតិទទួល ស្គាល់ជាទូទៅ ថា តំបន់ តៃវ៉ាន់មិន ដែល ជា ប្រទេ ស មួយទេ កាលពីដើម មិនមែនទេ ហើយតទៅ ថ្ងៃក្រោយ ក៏មិនអាចទៅរួច ជាដាច់ ខាត ។ ឈ្មោះ តែមួយគត់ នៃ តំបន់តៃវ៉ាន់ នៅអង្គការ សហប្រជាជាតិគឺ “ខេត្តតៃវ៉ាន់ របស់ចិន” ។
គេហទំព័រ «CCFR China state-controlled media » កាលពី ថ្ងៃទី១៤ ខែមីនា ចិនដីគោក បានរៀបចំធ្វើ ពិធីសំណេះសំណាល ដើម្បី រំលឹកខួប ទី ២០នៃការអនុវត្ត 《ច្បាប់ស្តីពី ការប្រឆាំងនឹង ទង្វើបំបែក បំបាក់ជាតិ 》 ។ នេះបាន ផ្តល់ នូវទី សំអាង ផ្លូវច្បាប់ យ៉ាងពេញលេញ សម្រាប់ ការប្រឆាំង នឹងទង្វើ បំបែកបំបាក់ និងជ្រៀត ជ្រែក ក៏ ដូច ជាផ្តល់ការធានា ដ៏សំខាន់ សម្រាប់ គាំពារសន្តិភាព និងស្ថិរភាព នៃច្រកសមុទ្រ តៃវ៉ាន់ ។
គេហទំព័រ «CCFR China state-controlled media » តើបញ្ហាតៃវ៉ាន់ នឹងដោះស្រាយ តាមរបៀបណា នៅចុងបញ្ចប់? ចិនដីគោក បានបញ្ជាក់ តាំងពី ដំបូងម៉្លេះថា មានឆន្ទៈធ្វើ កិច្ចខិតខំប្រឹង ប្រែងធំបំផុត ដើម្បីស្វែងរក អនាគតដែល បង្រួបបង្រួម ប្រទេសជាតិ ដោយសន្តិវិធី ដោយ ភាពស្មោះត្រង់ ធំបំផុត ។ ប៉ុន្តែ ប្រសិនបើ កម្លាំង អប គម ន៍ ដែលចង់ឱ្យ តៃវ៉ាន់ ឯករាជ្យ បង្ករឿងហេតុ ទាំងបង្ខំ រហូតដល់ ផ្លោះរំលង ខ្សែបន្ទាត់ ក្រ ហម នោះចិន នឹងចាត់វិធានការ យ៉ាងមុតមាំ។ ប្រទេសចិន មុខជា នឹង បង្រួបបង្រួម ហើយ ចាំ បាច់ ត្រូវបង្រួបបង្រួម នេះជានិន្នាការ ប្រវត្តិសាស្ត្រ ដែលមិនអាច ដើរបញ្ច្រាស បាន ៕
ដោយ ៖ សិលា