រដ្ឋបាល ខេត្ត កំពង់ធំ តុបតែង សោភ័ណភាព ក្នុងក្រុងស្ទឹងសែន ដេីម្បីអបអរ «សង្រ្កាន្ត កំពង់ធំ» នាពេលខាងមុខ បងប្អូនកុំភ្លេចមកកម្សាន្តណា !

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បើតាមលោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត កំពង់ ធំ បានឱ្យដឹងថា ៖ នៅឆ្នាំនេះ រដ្ឋបាល ខេត្ត កំពង់ធំ បានរៀបចំសោភ័ណភាពកាន់តែប្លែក និងស្រស់ស្អាត ដេីម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងព្រឹត្តិការណ៍ «សង្រ្កាន្ត កំពង់ធំ» ចាប់ពីថ្ងៃទី១៤-១៦ មេសា។

ព្រឹត្តិការណ៍ សង្រ្កាន្ត កំពង់ធំ ឆ្នាំ ២០២៥ នឹ ងរៀបចំ នៅទីតាំង ចំនួន ១៣ ដែលមានកម្មវិធី ប្រពៃណី ការ លេង ល្បែង ប្រជា ប្រិយខ្មែរ និង កម្មវិធី កម្សាន្ត សប្បាយជាច្រើន។
សូមរំលឹកថា ៖ អ្វីដែលអស្ចារ្យ ! ប្រែពីអគារ ស្ងប់ស្ងាត់ អគារសណ្ឋាគារខេត្ត នឹងមានភាពអ៊ូអរឡើងវិញ ក្នុងព្រឹត្តការណ៍សង្រ្កាន្តកំពង់ធំ នេះផងដែរ ។
តាមរយៈសារព័ត៌មានឌីជីថលក្នុងស្រុកមួយបានដកស្រង់សំដីអាជ្ញាធរមកបញ្ជាក់ថា ៖ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំតុបតែងបរិវេណអគារចាស់បុរាណមួយ   ដែលមានទីតាំងនៅក្នុងសាលាខេត្ត។ បរិវេណអគារដ៏ស្ងាត់ច្រងំមួយនេះ ត្រូវបានអាជ្ញាធរសម្អាតដោយសារកាត់ស្មៅ និងដាក់ភ្លើងលម្អនាពេលរាត្រីផងដែរ។

លើសពីនេះ ក្នុងព្រឹត្តការណ៍សង្រ្កាន្តកំពង់ធំ នាថ្ងៃទី១៤-១៦ ខែមេសាខាងមុខ រដ្ឋបាល ខេត្តកំពង់ធំ  នឹងរៀបចំកម្មវិធីកម្សាន្តសប្បាយ និងលេងល្បែងប្រជាប្រិយខ្មែរនៅទីតាំងខាងលើ។ គួរបញ្ជាក់ថា អគារបារាំងនេះ ជាទីតាំងដែលទទួល បដិសណ្ឋារកិច្ចភ្ញៀវជាតិ និងអន្តរជាតិ មកស្នាក់នៅក្នុងខេត្តកំពង់ធំ។ អគារនេះ ត្រូវបានគេឈប់ប្រើ ប្រាស់នៅអំឡុងឆ្នាំ២០០០៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print