ខេត្តស្ទឹងត្រែង÷ អ្នកហែលទឹកអន្តរជាតិចំនួន ៥ នាក់ បានចាប់ផ្តើមការហែលតាមដងទន្លេមេគង្គ កាលពីថ្ងៃទី១៧ ខែមិនា ដោយចាប់ផ្តើមពីទីតាំងក្បែរស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គស្ទឹងត្រែង។ ការហែលទឹកនៅថ្ងៃដំបូងនេះ ប្រើរយៈពេលជាង៩ម៉ោង ដែលមានចម្ងាយប្រមាណជា ៤០ គីឡូម៉ែត្រ ដោយឆ្លងកាត់កោះខ្សាច់ដ៏ស្រស់ស្អាត សហគមន៍មូលដ្ឋាន ព្រៃលិចទឹកដ៏ខៀវស្រងាត់ និងទឹកទន្លេដ៏ថ្លា រួមជាមួយទិដ្ឋភាពពណ៌មាសនាថ្ងៃលិច។
ដំណើរនៃការហែលទឹកនេះ គឺមិនមែន មិនជួបឧបសគ្គនោះទេ ជាក់ស្តែង អ្នកហែលទឹកបានប្រឈមមុខនឹងចរន្តទឹកដ៏ខ្លាំង ផ្ទាំងថ្មក្នុងទឹកជាច្រើន ខណៈពេលដែលការស៊ូទ្រាំនឹងកំដៅខ្លាំងផងដែរ។ អ្នកហែលទឹកម្នាក់ៗ បានពិពណ៌នាអំពីអារម្មណ៍ផ្ទាល់ខ្លួនផងដែរថា ពួកគាត់មានការស្ទាក់ស្ទើរ ការភ័យខ្លាច និងការរំភើបជាច្រើន។ ទោះបីជាមានការសង្ស័យនៅដំណាក់កាលដំបូងនេះ ប៉ុន្តែក្រុមអ្នកហែលទឹករបស់យើងនៅតែប្តេជ្ញាចិត្តរបស់ពួកគេបានរហូតអាចសម្រេចតាមផែនការហែលឆ្ពោះទៅដល់គោលដៅ។
ជាមួយគ្នានេះដែរ អាជ្ញាធរស្រុកពាក់ព័ន្ធ បានទទួល ស្វាគមន៍ក្រុមអ្នកហែលទឹក ដើម្បីធានាសុវត្ថិភាព និងសន្តិសុខ អំឡុងពេលហែលទឹក និងការស្នាក់នៅតាមកោះផងដែរ។ ជាលទ្ធផល អាជ្ញាធរមូលដ្ឋានបានទទួលស្គាល់ព្រឹត្តិការណ៍នេះថា ជាកិច្ចខិតខំប្រឹងប្រែងដែលមិនធ្លាប់មានពីមុនមក និងបំផុសគំនិតក្នុងការលើកកម្ពស់ការយល់ដឹងអំពីតម្រូវការ ដើម្បីការពារទន្លេបមេគង្គ និងផ្សោតទ ដែលជារតនសម្បត្តិជាតិមានជីវិតរបស់កម្ពុជា។ សូមបន្តរង់ចាំព័ត៌មានថ្មីៗបន្ថែមទៀតអំពីបច្ចុប្បន្នភាពនៃយុទ្ធនាការហែលទឹកទន្លេមេគង្គនេះ តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមរបស់យើង។នេះបើយោងតាម WWF-Cambodia៕