ប្រជាពលរដ្ឋជាច្រើននាក់មកប្រមូលផ្តុំមុខសាលាដំបូងខេត្តព្រះសីហនុចាំទទួលព័ត៌មានពីចំណាត់ការតុលាការ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅមុខសាលាដំបូងខេត្ត ដែលស្ថិតនៅចំណុចក្រុមទី៩ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានកម្មកររោងចក្រ RCI ប្រមាណជិត១០០នាក់បានមកជួបជុំគ្នា ដោយពួកគាត់អះអាងថា ដើម្បីទទួលបានព័ត៌មានពីចំណាត់ការរបស់សាលាដំបូងខេត្ត ដែលពួកគាត់បានដាក់បណ្តឹងក្រុមហ៊ុនខាងលើនេះ កន្លងមក ។

កម្មករបានប្រាប់ថា ពួកគាត់បានដាក់បណ្តឹងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែមកទល់នឹងថ្ងៃនេះ ពួកគាត់មិនទាន់បានទទួលព័ត៌មានណាមួយពីសាលាដំបូងថា នឹងមានចំណាត់ការបែបណា ទើបបង្ខំចិត្តនាំគ្នាមកកាន់ទីនេះ សំណូមពរឲ្យតុលាការ មេត្តាជួយពន្លឿនលើនីតិវិធីជូនពួកគាត់ ។ គេពុំទាន់ដឹងថា ការឆ្លើយតបរបស់មន្ត្រីសាលាដំបូងខេត្តនោះបែបណានៅឡើយទេ ប៉ុន្តែនៅវេលាម៉ោង៩និង៤០នាទី មុននេះបន្តិច ពួកគាត់ទាំងអស់គ្នាបានរំសាយត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួន ៕

3

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print