គុយបាផ្តល់លិខិតហោះហើរពាណិជ្ជកម្មជាមួយអាមេរិក

ចែករំលែក៖

រដ្ឋាភិបាលប្រទេសគុយបា ពេលថ្មីៗនេះបានអនុម័តផ្តល់លិខិតដល់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកពីរផ្សេងគ្នាគឺAmerican Airlines និង Jet Blue ធ្វើការហោះហើរដឹកអ្នកដំណើរពីអាមេរិកទៅកាន់គុយបាជាលើកដំបូង។

តាមគម្រោងក្រុមហ៊ុនអាកាសចរណ៍ Jet Blue គឺជាក្រុមហ៊ុនដំបូងគេបង្អស់របស់អាមេរិកចាប់ផ្តើមហោះហើរដំបូងបង្អស់ទៅកាន់គុយបា គឺនៅថ្ងៃទី៣១ ខែសីហា ខាងមុខ។ នៅពេលនេះក្រុមហ៊ុនទើបតែមានលិខិតអនុញ្ញាត្តិហោះហើរទៅកាន់ទីក្រុង Santa Clara ភាគកណ្តាលនៃប្រទេសគុយបា ហើយពេលនេះក្រុមហ៊ុនកំពុងតែ សំលិខិតអនុញ្ញាតបន្តហោះហើរទៅកាន់ទីក្រុងពីរផ្សេងទៀតនៅភាគកណ្តាលប្រទេសគុយបា នាខែវិច្ឆិការ ខាងមុខ។

ក្រោយមួយសប្តាហ៍ក្រុមហ៊ុន American Airlines ក៏នឹងធ្វើការហោះហើរជាលើកដំបូងរបស់ខ្លួនពីទីក្រុង Miami អាមេរិកទៅកាន់ទីក្រុង Santa Clara ,Camaguey,CienFuegos , Hoguin និង Varadero ។

នេះជាការហោះហើរពាណិជ្ជកម្មដំបូងបង្អស់របស់អាមេរិកទៅកាន់គុយបា ចាប់តាំងពីទំនាក់ទំនងប្រទេសទាំងពីរមានភាពល្អប្រើឡើងវិញ ហើយអាមេរិកបានលុបចោលទណ្ឌកម្មសេដ្ឋកិច្ចដល់ប្រទេសគុយបា។ នេះជារឿងមយយដ៏ល្អប្រសើបំផុតដែលជម្រុញឲ្យទំនាក់ទំនងអាមេរិកនិងគុយបាកាន់តែប្រសើរថែមទៀត៕

1 (2) 1 (1)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print