សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បញ្ជាឲ្យសាខាកាកបាទក្រហមខេត្តសៀមរាប ចូលរួមរំលែកមរណទុក្ខគ្រួសារសពក្មេង៣នាក់ដោយលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកស្រី មាស សន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព កុមារ៣នាក់បងប្អូន ដែលបានទទួលមរណភាពដោយលង់ទឹក ភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

គ្រឿងបរិភោគ និងថវិកាចូលរួមបុណ្យសពរួមមាន ៖ ថវិកា ៥លានរៀល, អង្ករ១០០គីឡូក្រាម, មី ៤កេស, ទឹកក្រូច ៤កេស, ទឹកបរិសុទ្ធ ១០យួរ។ ដោយឡែក លោកស្រី មាស សន ថវិកា ២សែនរៀល លោកស្រី យក់ ម៉ានី ថវិកា ១សែនរៀល លោកជំទាវ ញឹុក សុីម ថវិកា ១សែនរៀល។

គួរបញ្ជាក់ថា ក្មេងស្រីទាំង៣នាក់ បានលង់ទឹកស្លាប់កាលពីវេលាម៉ោង១៦ និង៣០នាទីល្ងាច ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១៦ នៅត្រង់ចំណុចប្រឡាយទំនប់ចាល់ ស្ថិតក្នុងទឹកដីភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប៕

sr (1) sr (2) sr (3) sr (4)

ដោយ៖ សុវណ្ណារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print