ព្រឹត្តិការណ៍ប្រណាំងរថយន្តនិងម៉ូតូឆ្លងកាត់ឧបសគ្គជ្រើសរើសជើងឯកអាស៊ី២០១៦បញ្ចប់ដោយជោគជ័យនៅលើទឹកដីអង្គរខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ព្រឹត្តិការណ៍ប្រណាំង រថយន្ត និងម៉ូតូឆ្លងកាត់ឧបសគ្គជ្រើសរើសជើងឯកអាស៊ី ២០១៦ លើចម្ងាយផ្លូវ ២.៤០០ គីឡូម៉ែត្របានបញ្ចប់ជាស្ថាពរហើយបន្ទាប់ពីធ្វើការប្រណាំងអស់រយៈ ពេល១សប្តាហ៍ពេញតាំងពីទីក្រុងប៉ាតាយ៉ា ប្រទេសថៃរហូតដល់ទឹកដីអង្គរខេត្ត សៀមរាប ដោយមានកីឡាករមកពីបណ្តាប្រទេសចំនួន៨ផ្សេងៗគ្នាចូលរួមប្រកួតគឺប្រទេសកម្ពុជា ថៃ ឥណ្ឌូនេស៊ី សិង្ហបុរី ឥណ្ឌា ស្វុីស ជប៉ុន និងចិនតៃប៉ិ ហើយមាន រថយន្តសរុបចំនួន២៥គ្រឿង ម៉ូតូ៤៥ គ្រឿង និងមានកីឡាករសរុបចំនួន២០០នាក់បានបញ្ចប់កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅខេត្តសៀមរាប ។

ការប្រណាំងរថយន្តនិងម៉ូតូឆ្លងកាត់តាមផ្លូវលំវាលស្រែនិងកាត់ភ្នំដែលមានស្ថានភាពផ្លូវដ៏លំបាកជាច្រើននេះបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីក្បួនរថយន្តនិង ម៉ូតូចេញដំណើរតាំងពីថ្ងៃទី១៣ ខែសីហា ពីខេត្តប៉ាតាយ៉ាប្រទេសថៃចូលមកទឹកដីប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិ ខេត្តកោះកុង និងធ្វើការឆ្លងកាត់តាមខេត្តជាច្រើនដូចជា កោះកុង ខេត្តព្រះសីហនុ កំពត រាជធានីភ្នំពេញ កំពង់ធំ និងខេត្ត សៀមរាប ទើបទៅដល់ទីព្រ័ត្រ ។

ចំពោះលទ្ធផលនៃការប្រណាំងរថយន្តនិងម៉ូតូឆ្លងកាត់ឧបសគ្គដើម្បីជ្រើសរើសជើងឯកអាស៊ីឆ្នាំ ២០១៦នេះ ចំណាត់ថ្នាក់លេខ១បានទៅលើក្រុមកីឡាករប្រណាំងម៉ូតូរបស់ប្រទេសថៃឈ្មោះ Jakkrit Chawtale, ចំណាត់ថ្នាក់លេខ២បានទៅកីឡាករ Sweden Olle Ohisson និងចំណាត់ថ្នាក់ លេខ៣បានទៅកីឡាករជប៉ុន Yoshi Ikemachi ។ ចំណែកឯកីឡាករកម្ពុជា២ នាក់ គឺឃួន ផាន់តារា ទទួលបានចំណាត់ ថ្នាក់លេខ៧ និងកីឡាករ ចាន់ ដាវុធ ទទួល បានចំណាត់ ថ្នាក់លេខ១០ ។

ចំពោះលទ្ធផលប្រណាំងរថយន្តលេខ១បានទៅកីឡាករថៃ Natthaphon, លេខ ២កីឡាករជប៉ុន Niihori និងចំណាត់ថ្នាក់លេខ៣បានទៅកីឡាករថៃ Wongwirot រីឯកីឡាករកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៧ ។

លោក មៀច សុផាន់ណា ប្រធាន សហព័ន្ធកីឡាយានយន្តកម្ពុជាមានមានប្រសាសន៍ថា យើងមានក្តីសប្បាយរីករាយណាស់ដែលការប្រណាំងរថយន្ត និងម៉ូតូ ឆ្លងកាត់ឧបសគ្គកម្រិតអាស៊ីនេះបានមក បញ្ចប់នៅទឹកដីវប្បធម៌និងប្រវត្តិសាស្រ្ត របស់ព្រះរាជាណាចក្រកម្ពុជា។ យើងមានកិត្តិយសដែលកីឡាករកម្ពុជាបានទទួល ចំណាត់ថ្នាក់ល្អ ។ តាមរយៈការចូលរួមប្រកួត លើផ្លូវដ៏វែងឆ្ងាយនេះ “ខ្ញុំសង្ឃឹមថាកីឡាយានយន្តនិងកីឡាទោចក្រយានកម្ពុជានឹងមានការរីកចម្រើននាថ្ងៃអនាគតដើម្បីបានធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិណាមួយដោយខ្លួនឯង ។

ជាពិសេសប្រសិន បើកីឡាករយាន យន្តនិងទោចក្រយានកម្ពុជាយើងមានសមត្ថភាព និងបច្ចេកទេស យើងនឹងដាក់បញ្ចូលទៅក្នុងបញ្ជីនៃព្រឹត្តិការណ៍កីឡា SEA Games នាឆ្នាំ២០២៣ ក្នុងនាមជា ម្ចាស់ផ្ទះ ៕

14088796_827997374002765_893675487_n - Copy 14054869_827997400669429_599501285_n

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print