ជនវាយប្រហារគ្រាប់បែកអត្តឃាតបានបំផ្ទុះគ្រាប់បែកដែលលាក់ទុកនៅក្នុងអាវ ក្នុងពិធីជប់លៀងរបស់ជនជាតិឃឺតនៅភាគអាគ្នេយ៍ប្រទេសទួរគី គឺជាកុមារទើបតែមានអាយុ១២ឆ្នាំប៉ុណ្ណោះ មកពីក្រុមអ៊ិស្លាម IS ។
ការបំផ្ទុះគ្រាប់បែកនោះបានសម្លាប់មនុស្ស៥១នាក់ ធ្វើឲ្យមតិសាធារណមានការផ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែស្នាដៃកុមារម្នាក់ ។ ក្រុម IS និងក្រុមភេរវកម្មនានាបានប្រើប្រាសកុមារធ្វើជាឧប្បករណ៍វាយប្រហារគ្រាប់បែកអត្តឃាតដែលមានប្រសិទ្ធិភាពបំផុត។
តាមរបាយការណ៍របស់អង្គការ UNICEF បានឲ្យដឹងថា ក្រុមភេរវកម្មដែលប្រើប្រាសកុមារវាយប្រហារច្រើនជាងគេបំផុតនោះគឺក្រុមបូកូហារ៉ាម ដែលបានប្រើប្រាស់កុមារសម្រាប់វាយប្រហារអត្តឃាតច្រើនជាងគេបំផុតក្នុងចំណោមកក្រុមភេរវកម្មអត្តឃាត។ UNICEF បានបញ្ចាក់ទៀតថា ១/៥ នៃការវាយប្រហាររបស់ក្រុមបូកូហារ៉ាម នៅក្នុងប្រទេសនីហ្សេរីយ៉ា, កាមឺរ៉ុន និងឆាក់ គឺជាស្នាដៃរបស់កុមារ។ ជួនកាលកុមារបានបំពាក់គ្រាប់បែកអត្ថឃាតដោយមានការបញ្ចារពីចម្ងាយទុកឲ្យកុមារទាំងនោះចូលទៅកាន់ហ្វូងមនុស្សរួចបញ្ចាឲ្យផ្ទុះដោយមិនដឹងខ្លួន។
ប៉ុន្មានខែចុងក្រោយនេះ ក្រុមភេរវជនរដ្ឋអ៊ិស្លាម បានបង្កើនការវាយប្រហារនៅទួរគីច្រើន ។ ជាក់ស្តែងយើងឃើញមានភេរវកម្មនៅអាកាសយានដ្ឋានអ៊ីស្តង់ប៊ូល កាលពីខែមិថុនា ដែលបានសម្លាប់មនុស្ស ៤៤នាក់។ ត្បិតថា ភេរវកម្មនេះរួមទាំងភេរវកម្មផ្សេងៗទៀត មិនត្រូវបានក្រុមរដ្ឋអ៊ិស្លាមប្រកាសផ្លូវការថា ជាស្នាដៃក្រុមខ្លួនក៏ក្រុមនេះមិនបានបដិសេធការចោទប្រកាន់ដែរ។
មូលហេតុមួយទៀត ភេរវកម្មនៅទួរគីយប់មិញ កើតឡើងនៅភាគអាគ្នេយ៍ នៅក្រុងហ្កាស្យានតេប ជាប់ព្រំដែនជាមួយស៊ីរី ។ ជនភៀសខ្លួនស៊ីរី ដែលគេចហិង្សាសង្គ្រាមជាង៥ឆ្នាំមកនេះ ក៏បាននាំគ្នាភៀសចូលកាត់តាមក្រុងហ្កស្យានតេប នៅទួរគីនេះដែរ។ ក្រៅពីមានជនភៀសខ្លួន និងក្រុមប្រឆាំងគួដឌីស្ថាន តំបន់ហ្កាស្យានតេប ក៏អាចសំបូរក្រុមជីហាតច្រើនផ្តុំគ្នានៅដែរ នេះហើយជាបញ្ហាក្តៅ។
អ្នកកាសែតមួយរូបដែលបានទៅដល់ហា្កស្យានតេប ប្រាប់ថា ក្រុមជីហាតរដ្ឋអ៊ិស្លាម មានសកម្មជនខ្លួនខ្លះៗ នៅហ្កាស្យានតេប ។ ម្ល៉ោះហើយទើបលោកអ៊ែរដូហ្កាន ហ៊ានសង្ស័យក្រុមភេរវជនរដ្ឋអ៊ិស្លាមថា ធ្វើភេរវកម្មយប់មិញនេះ។
មូលហេតុសំខាន់មួយទៀតគឺថា ភាគអាគ្នេយ៍ទួរគីសំបូរសហគមន៍គួដឌីស្ថានរស់នៅ ។ នៅស៊ីរីក្បែរនោះកងកម្លាំងគួដឌីស្ថាន ជាមិត្តអាមេរិក បានប្រយុទ្ធស្វិតស្វាញប្រឆាំងក្រុមជីហាតរដ្ឋអ៊ិស្លាម ។ ដូច្នេះសហគមន៍គួដឌីស្ថានជាសត្រូវសំខាន់របស់ក្រុមភេរវជនរដ្ឋអ៊ិស្លាមដែរ ។ ទាំងនេះសុទ្ធតែជាមូលហេតុដែលអាចឲ្យគេចោទក្រុមរដ្ឋអ៊ិស្លាម ថាបង្កភេរវកម្មយប់មិញនេះ។
លោកអ៊ែរដូហ្កាន លើកឡើងដែរថា ភេរវកម្មយប់មិញ ធ្វើឡើងក្នុងទិសដៅធ្វើឲ្យសហគមន៍ជាតិពិន្ធុផ្សេងៗនៅទួរគី ជួបភាពតានតឹងនឹងគ្នា។
នៅពេលនេះក្រុមអ៊ិស្លាម IS បានរក្សាការប្រើប្រាស់ទាហ៊ានកុមារ ប្បធ្វើជាឧករណ៍សម្រាប់ការវាយប្រហារទៅលើគោលដៅនានា ជុំវិញពិភពលោកពិសេសគឺនៅតំបន់អឺរ៉ុបតែម្តង។ មិនត្រឹមតែប៉ុណ្ណោះក្រុមនេះបានហ្វឹកហាត់កុមារសម្រាប់វាយប្រហារសម្លាប់មេដឹកនាំសំខាន់ៗនៅជុំវិញពិភពលោកផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី