ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំ ២០១៦នៅក្នុងប្រទេសប្រេស៊ីលបានបញ្ចប់ផ្លូវការហើយកាលពីថ្ងៃអាទិត្យ ទី២១ ខែ សីហាកន្លងមក ដោយពីធីបិទកម្មវិធីជាផ្លូវការនេះធ្វើឡើងនៅក្នុងកីឡដ្ឋាន Maracana។
ភ្លើងគប់អូឡាំពិកត្រូវបានពន្លត់ដោយបញ្ជាក់ថាកីឡាអូឡាំពិកបានបញ្ចប់ជាផ្លូវការហើយដោយមានការចូលរួមពីសំណាក់ កីឡាករនិងអ្នកទស្សនាជាច្រើនពាន់នាក់ក្រោមតំណក់ទឹកភ្លៀងយ៉ាងខ្លាំងផងដែរ។
ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិពិភពលោក Thomas Bach បានថ្លែងសុន្ទរកថានៅក្នុងពិធីនោះថា “កីឡាអូឡាំ ពិកដ៏អស្ចារ្យបានកើតឡើងនៅក្នុងទីក្រុងល្អក្រៃលែង ។ រយៈពេល១៦ថ្ងៃកន្លងមកនេះប្រេស៊ីលបានរួមដៃគ្នាឲ្យពិភពលោក រំភើបខ្លាំងមែនទែនដោយទទួលបានភាព រីករាយនៅក្នុងជីវិតរបស់ពួកយើង”។
នៅក្នុងថ្ងៃជាមួយគ្នានោះដែរ ក៏មាន ពិធីផ្ទេរតំណែងម្ចាស់ផ្ទះពីប្រទេសប្រេស៊ីលទៅឲ្យប្រទេសជប៉ុនដែលនឹងធ្វើឡើងនៅក្នុងទីក្រុងតូក្យូក្នុងឆ្នាំ២០២០ ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺការបង្ហាញខ្លួនរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកសីុនហ្សូអាបេស្លៀកពាក់ជា តួអង្គអ្នកបូមលូ Mario នៅក្នុងវីដេអូហ្គេម របស់ជប៉ុន ៕
ដោយ៖ ដេវីត