អតីតខ្សែប្រយុទ្ធក្លឹបបិសាចក្រហមManchester United កីឡាករ
Mason Greenwood បានផ្ញើសាររំជួលចិត្តទៅកាន់គូស្នេហ៍គាត់ឈ្នោះ
Harriet Robson
ក្នុងថ្ងៃរំលឹកគុណម្តាយ(Mother’s Day)។
ខ្សែប្រយុទ្ធក្លឹប Marseilleនេះ បានចែករំលែកការបង្ហោះនៅលើ Instagram Story របស់គាត់ ដោយជូនពរ Harriet ដែលជាម្តាយរបស់កូនពីរនាក់របស់គាត់
ជាមួយពាក្យថា ពេលក្លាយទៅជាឪពុកគេគាត់បានផ្លាស់ប្តូរគ្រប់យ៉ាង ហើយគូស្នេហ៍របស់គាត់ក៏កាន់តែជួយគាត់ឱ្យរីកចម្រើន។
Robson ទើបបានផ្តល់កំណើតដល់កូនទីពីររបស់ពួកគេ ដោយពួកគេមានកូនស្រីម្នាក់ហើយឈ្មោះ Summer កើតក្នុងខែកក្កដា ឆ្នាំ 2023
។
Greenwood កំពុងលេងល្អដ៏គួរឱ្យចាប់អារម្មណ៍នៅក្លឹប Marseille ដោយស៊ុតបញ្ចូលទីបាន 16 គ្រាប់ហើយក្នុងរដូវកាលនេះ។
កីឡាករGreenwoodដែលមានទេពកោសល្យវ័យក្មេងបំផុតរបស់ Manchester United បានចាកចេញពីក្លឹបជាផ្លូវការកាលពីរដូវកាលមុន បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ 2022 ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ បំពាន និងអាកប្បកិរិយាបង្ខិតបង្ខំ។ ការចោទប្រកាន់នោះត្រូវបានទម្លាក់ចោលវិញ បន្ទាប់ពី សាក្សីសំខាន់ៗដកខ្លួន