កីឡាករGreenwood ផ្ញើសាររំជួលចិត្តកាន់គូស្នេហ៍នៅថ្ងៃរំលឹកគុណមាតា

ចែករំលែក៖

អតីតខ្សែប្រយុទ្ធក្លឹបបិសាចក្រហមManchester United កីឡាករ

Mason Greenwood បានផ្ញើសាររំជួលចិត្តទៅកាន់គូស្នេហ៍គាត់ឈ្នោះ

Harriet Robson

ក្នុងថ្ងៃរំលឹកគុណម្តាយ(Mother’s Day)។

ខ្សែប្រយុទ្ធក្លឹប Marseilleនេះ បានចែករំលែកការបង្ហោះនៅលើ Instagram Story របស់គាត់ ដោយជូនពរ Harriet ដែលជាម្តាយរបស់កូនពីរនាក់របស់គាត់

ជាមួយពាក្យថា ពេលក្លាយទៅជាឪពុកគេគាត់បានផ្លាស់ប្តូរគ្រប់យ៉ាង ហើយគូស្នេហ៍របស់គាត់ក៏កាន់តែជួយគាត់ឱ្យរីកចម្រើន។

Robson ទើបបានផ្តល់កំណើតដល់កូនទីពីររបស់ពួកគេ ដោយពួកគេមានកូនស្រីម្នាក់ហើយឈ្មោះ Summer កើតក្នុងខែកក្កដា ឆ្នាំ 2023

Greenwood កំពុងលេងល្អដ៏គួរឱ្យចាប់អារម្មណ៍នៅក្លឹប Marseille ដោយស៊ុតបញ្ចូលទីបាន 16 គ្រាប់ហើយក្នុងរដូវកាលនេះ។

 

កីឡាករGreenwoodដែលមានទេពកោសល្យវ័យក្មេងបំផុតរបស់ Manchester United បានចាកចេញពីក្លឹបជាផ្លូវការកាលពីរដូវកាលមុន បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ 2022 ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ បំពាន  និងអាកប្បកិរិយាបង្ខិតបង្ខំ។ ការចោទប្រកាន់នោះត្រូវបានទម្លាក់ចោលវិញ បន្ទាប់ពី សាក្សីសំខាន់ៗដកខ្លួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print