ខេត្តសៀមរាបៈ ដោយសារតែគ្មានភ្លៀងធ្លាក់សោះ បានធ្វើឱ្យស្រូវនៅឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ដែលពីមុនប៉ះពាល់ត្រឹមប្រមាណ ៦០០ ហិកតា បច្ចុប្បន្នបានកើនដល់ ១.០០០ ហិកតា ។ តាមរយៈការអន្តរាគមន៍ដោយមធ្យោបាយផ្សេងៗ ដូចជា ការប្រើគ្រឿងចក្រកាយប្រឡាយនាំទឹក ការប្រើប្រាស់ម៉ាស៊ីនបូមទឹកអន្តរាគមន៍ ផ្ទៃដីប៉ះពាល់ទាំង ១.០០០ ហិកតា បច្ចុប្បន្នមានទឹកចូលដល់ក្នុងស្រែអស់ហើយ ៕
ដោយ សុខ ខេមរា
...