កុមារា២នាក់លង់ទឹកស្លាប់ក្នុងរណ្តៅគេជីកដាក់លូកសាងផ្លូវសាលាខេត្តត្បូងឃ្មំុថ្មី

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ កុមារា២នាក់ក្នុងចំណោម៣នាក់បានលង់ទឹកស្លាប់គួឲ្យអាសូ ខណៈពេលពួកគេចះុទៅលេងទឹកក្នុងរណ្តៅដែលគេជីកដាក់លូសំរាប់កសាងផ្លូវសាលាខេត្តត្បូឃ្មំុថ្មី។

ហេតុការភ្ញាក់ផ្អើលខាងលើកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅក្នុងភូមិ_ឃំុស្រឡប់ ស្រុក_ខេត្តត្បូងឃ្មំុ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មំុបានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំង៣ ទី១ ឈ្មោះ ហាន លីហួន អាយុ ៨ឆ្នាំជាកូនរបស់ឈ្មោះ ហន លីហាន ប្រពន្ធឈ្មោះ ផា សីុថា នៅភូមិស្រឡប់ ឃុំស្រឡប់ ទី២ ឈ្មោះ ចិត ចេម អាយុ ១២ ឆ្នាំ ជាកូនរបស់ឈ្មោះ យេន ចិត ម្តាយឈ្មោះ សឿន រិន នៅភូមិស្រឡប់ ឃុំស្រឡប់ ទី៣ ឈ្មោះ ឈាង ពន្លក អាយុ ១២ ឆ្នាំ ឪពុកឈ្មោះ ឌុច ឈាង អាយុ ៤៨ ឆ្នាំ នៅភូមិស្រឡប់ ឃុំស្រឡប់។
លោកអធិការងបានបញ្ជាក់ឲ្យបានដឹងថា មុនកើតហេតុ កុមារាទាំង៣បាននាំគ្នា ទៅលេងទឹក ក្នុងរណ្តៅ គេជីកដាក់លូ កសាងផ្លូវថ្មី (សាលាខេត្តត្បូងឃ្មុំ) មានជម្រៅ ២ ម៉ែត្រ កន្លះ ទទឹងប្រហែល ៤ ែម៉ត្រ បណ្តោយរាប់សិបគីឡូ បណ្តាលឲ្យលង់ស្លាប់ចំនួន ២ នាក់ គឺ ឈ្មោះ ហាន លីហួន ឈ្មោះ ចិត ចេម ។ ហើយ ក្នុងខណៈពេលដែលកុមារាទាំងពីរនាក់ កំពុងលង់ទឹក កុមារា ឈ្មោះ ឈាង ពន្លក បានរត់ មកប្រាប់ចាស់ៗនៅក្នុងភូមិឲ្យជួយ ដែរ ប៉ុន្តែដោយកន្លែងកើតហេតុនៅឆ្ងាយពីភូមិប្រហែល ១៥០ ម៉ែត្រ ធ្វើឲ្យកុមាទាំងពីសង្គ្រោមិនបាន ។
ករណីនេះក្រោយសមត្ថកិច្ចជំនាញធ្វើរការត្រួតពិនិត្យរួចសពកុមាទាំងពីត្រូវបានប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្បតាមប្រពៃណី៕

image image image image

វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print