ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញធ្វើដំណើរពីភ្នំពេញឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងកំពង់ចាម ដើម្បីពិនិត្យមើលសមិទ្ឋផលជាតិ និង ចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមខេត្ត។ ទន្ទឹមនឹងនេះ ខ្ញុំនឹងពិនិត្យនិងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនប្រជាពលរដ្ឋយើងផងដែរ។
សម្តេចតេបានឲ្យដឹងថាៈ សូមអភ័យទោស ប្រសិនបើខ្ញុំមិនបានចុះសួរសុខទុក្ខបងប្អូន និងក្មួយៗ ចៅៗ គ្រប់ទីកន្លែង អាស្រ័យដោយពេលវេលាតិច និងធ្វើដំណើរផ្លូវឆ្ងាយផង។ សម្តេចតេជោបានឲ្យដឹងទៀតថាៈ សូមជូនពរជនរួមជាតិជួបតែសំណាងល្អគ្រប់ៗគ្នា និងសូមជូនពរក្មួយៗ ចៅៗ សិស្សានុសិស្សប្រឡងសញ្ញាបត្រទុតិយភូមិបានជាប់ទាំងអស់គ្នានៅថ្ងៃនេះ៕
ដោយ៖ សុវណ្ណារ៉ា
...