ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ថ្មីៗនេះសង្កេតឃើញមានការផ្សព្វផ្សាយបង្ហោះរូបភាពរបៀបហិ ង្សាក្នុងបណ្តាញសង្គម ដែលមានការស៊ែចែករំលែកតគ្នាបង្កការភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម។
ជាក់ស្ដែងកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ រូបភាពនេះនៅបរទេស គឺប្រទេសជិតខាងយើង។ ការយករូបភាពនៅបរទេសមិនសមរម្យយកមកបង្ហោះរបៀបលេងសើចក្នុងគោលបំណងចង់ទាក់ទាញបានអ្នកចូលមើលក្នុងផេក ឬគណនីរបស់ខ្លួនឱ្យច្រើន។
...
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏សូមណែនាំត្រូវបញ្ឈប់យករូបភាពនេះធ្វើការបង្ហោះចែកចាយបន្ត ដើម្បីកុំឱ្យសាធារណជនមានការយល់ច្រឡំ៕ដោយ៖តារា