ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៖​ ណែនាំឱ្យពលរដ្ឋទូទៅ​ បញ្ឈប់ការយករូបភាពនៅបរទេសយកមកបង្ហោះចែកចាយបន្ត ដើម្បីកុំឱ្យសាធារណជនមានការយល់ច្រឡំ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅថ្ងៃទី​០៤​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ថ្មីៗនេះសង្កេតឃើញមានការផ្សព្វផ្សាយបង្ហោះរូបភាពរបៀបហិ ង្សាក្នុងបណ្តាញសង្គម ដែលមានការស៊ែចែករំលែកតគ្នាបង្កការភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម។

ជាក់ស្ដែង​កម្លាំង​សមត្ថកិច្ចជំនាញ​ បានធ្វើការស្រាវជ្រាវ រូបភាពនេះនៅបរទេស គឺប្រទេសជិតខាងយើង។ ការយករូបភាពនៅបរទេសមិនសមរម្យយកមកបង្ហោះរបៀបលេងសើចក្នុងគោលបំណងចង់ទាក់ទាញបានអ្នកចូលមើលក្នុងផេក ឬគណនីរបស់ខ្លួនឱ្យច្រើន។

...

ជាមួយគ្នានេះ​ ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ក៏សូមណែនាំត្រូវបញ្ឈប់យករូបភាពនេះធ្វើការបង្ហោះចែកចាយបន្ត ដើម្បីកុំឱ្យសាធារណជនមានការយល់ច្រឡំ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print