Update ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ភ្នំពេញនឹងមានសួនសាធារណៈលើផ្ទៃដីជាង៧០ហិកតា សម្រាប់ប្រជាពលរដ្ឋទៅកម្សាន្ដ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា ទៅថ្ងៃមុខភ្នំពេញនឹងមានសួនសាធារណៈជាង៧០ហិកតា សម្រាប់ទុកឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋទៅលេងកម្សាន្ដ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដាក់សម្ពោធឱ្យប្រើប្រាស់ស្ពានមរតកតេជោ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្មីនេះៗសម្ដេចបានណែនាំឱ្យរៀបចំដីនៅតំបន់ផ្លូវកប់ស្រូវជាង៧០ហិកតា សម្រាប់ធ្វើសួនសាធារណៈឱ្យអ្នកក្រុងភ្នំពេញសម្រាប់ទៅលេងកម្សាន្ដ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ដថា តំបន់កន្លែងនោះក្រោយរៀបចំរួចនឹងដាក់ឱ្យមានកម្មវិធីសប្បាយៗជូនប្រជាពលរដ្ឋដូចនៅកណ្ដាលក្រុងភ្នំពេញដែរ ដោយបង្កើតឱ្យមាន Picnic Concert ជាដើម។ សម្ដេចធិបតី គូសបញ្ជាក់ថា ទៅថ្ងៃមុខភ្នំពេញត្រូវតែមានទីលាន ទីធ្លាទូលំទូលាយសម្រាប់សាធារណៈដាក់ជូនប្រជាពលរដ្ឋ។

សម្តេចធិបតីប្រកាសថា នឹងកាត់ដីជាង៧០ហិកតានៅផ្លូវកប់ស្រូវ ដើម្បីរៀបចំសួនសាធារណៈ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នឹងកាត់ឆ្វៀលដីនៅតំបន់ផ្លូវទំនប់កប់ស្រូវ ប្រមាណជាជាង៧០ហិកតាដើម្បីរៀបចំជាសួនសាធារណៈមួយយ៉ាងធំទូលំទូលាយ ដើម្បីឲ្យពលរដ្ឋនៅរាជធានីភ្នំពេញ បានដើរលំហែរអារម្មណ៍ក៏ដូចជាការហាត់ប្រាណសម្រាប់លើកកម្ពស់សុខភាពពួកគាត់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print