បន្ទាប់ពីផ្អាកជាង៥ឆ្នាំ ! អាមេរិក បើកផ្លូវឱ្យមន្ត្រីយោធាកម្ពុជា២រូប ទៅសិក្សាផ្នែកវិជ្ជាជីវៈ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងគោលដៅរួមគ្នាដើម្បីភាពរឹងមាំ និងសន្តិសុខ។ មន្ត្រីយោធារបស់កម្ពុជា ពីររូបគឺលោកវរសេនីយ៍ឯក ឆុង រំចេក និងលោកវរសេនីយ៍ទោ ម៉ែត គឹមឡុង នៃកងយោធពលខេមរភូមិន្ទ ត្រូវបានសហរដ្ឋអាមេរិកផ្ដល់បានទិដ្ឋាការ ដើម្បីទៅចូលរួមវគ្គការសិក្សាផ្នែកវិជ្ជាជីវៈយោធានៅសហរដ្ឋអាមេរិក។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា ឱ្យដឹងថាក្នុងចំណោមមន្ត្រីយោធាទាំងពីររូបគឺ លោកវរសេនីយ៍ឯក ឆុុង រំចេក នឹងក្លាយជាមន្ត្រីយោធាកម្ពុជាដំបូង ចូលរួមវគ្គយុទ្ធសាស្ត្រការពារជាតិ ក្រោយការបញ្ជូនចុងក្រោយនៅឆ្នាំ ២០១៧ មក។ ចំណែកលោកវរសេនីយ៍ទោ គឹមឡុង គឺជាមន្ត្រីយោធាកម្ពុជាដំបូងផងដែរ ដែលនឹងចូលរួមវគ្គនាយបញ្ជាការសេនាធិការ បន្ទាប់ពីការបញ្ជូនចុងក្រោយនៅឆ្នាំ ២០១៩។

«រួមគ្នាដើម្បីភាពរឹងមាំ និងសន្តិសុខ។ សូមចូលរួមអបអរសាទរ ដល់មន្ត្រីយោធាពីររូបគឺលោកវរសេនីយ៍ឯក ឆុង រំចេក និងលោកវរសេនីយ៍ទោ ម៉ែត គឹមឡុង នៃកងយោធពលខេមរភូមិន្ទ ដែលទទួលបានទិដ្ឋាការ ដើម្បីទៅចូលរួមវគ្គការសិក្សាផ្នែកវិជ្ជាជីវៈយោធានៅសហរដ្ឋអាមេរិក។»

...

រូបភាព៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print