ដោយបុព្វហេតុជាតិមាតុភូមិថ្ងៃនេះខួបទី៤១ដែលសម្ដេចតេជោ ហ៊ុន សែន ត្រូវគ្រូពេទ្យវះកាត់យកកែវភ្នែកឆ្វេង

ចែករំលែក៖

ភ្នំពេញ៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកពីជិវិតនៃការតស៊ូរំដោះជាតិមាតុភូមិក៏ដូចជាការលះបង់គ្រប់បែបយ៉ាង ក្នុងនោះដើម្បីបុព្វហេតុជាតិសម្ដេចក៏ត្រូវពិការភ្នែកមកទល់បច្ចុប្បន្ន។ សម្ដេចបានមានប្រសាសន៍ផងដែរថា ៖ ថ្ងៃ២៣ ខែសីហា ឆ្នាំ២០១៦ ជាខួប៤១នៃការដែលគ្រូពេទ្យវះកាត់យកកែវភ្នែកឆ្វេងជាទីស្រឡាញ់របស់ខ្ញុំ (២៣-សីហា-១៩៧៥ ដល់ ២៣-សីហា-២០១៦) ដែលពេលនោះវះកាត់នៅទីតាំងសាលារៀន
នៃស្រុកអូរាំងឪ។

គាប់ជួនថ្ងៃនេះខ្ញុំមកបំពេញការងារនៅខេត្តត្បូងឃ្មុំ ដែលការធ្វើដំណើររបស់ខ្ញុំមិនឆ្ងាយពីទីកន្លែងនៃការឈឺចាប់ដែល
ខ្ញុំបានជួបរាប់ទាំងគល់ស្ពានគីស្សូណាដែលខ្ញុំត្រូវរបួសនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ ផងដែរ។

ការឈឺចាប់ដែលពិបាកថ្លាថ្លែងនៃជនពិការដូចខ្ញុំនិងបងប្អូនជនពិការផ្សេងទៀតមិនអាចរកអ្វីមកបំពេញជំនួសឲ្យបានឡើយ។ អ្វីដែលខ្ញុំស្នើរសុំសូមបងប្អូនមេត្តាឈប់ជេរប្រមាថជនពិការទៀតទៅ។ ពាក្យអាខ្វាក់ អាកំបុត អាកំបាក់ អាខ្វិន អាគរ អាថ្លង់។ល។ ជាពាក្យដែលជនពិការឈឺចាប់ជាងពេលត្រូវរបួសទៅទៀត៕

nkd 4 1 2 3 5 6 7 8

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print