ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៥៨នាក់ (ស្រី ១១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេសនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ។
ក្នុងចំណោមជនសង្ស័យចំនួន ៧៣នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៤នាក់(ស្រី ២នាក់), ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២០នាក់(ស្រី ៤នាក់), ប្រើប្រាស់ ១២ករណី ឃាត់ ៣៤នាក់(ស្រី ៥នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៨ ខែមេសា រួមមាន៖មេតំហ្វេតាមីន ម៉ាទឹកកក(Ice)ស្មេីនិង ៣៣០,០៥ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិ ៥អង្គភាព
*១ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៩,០៧ក្រាម។
*២ / កំពង់ចាម៖ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ស្រី ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៧,៨៤ក្រាម។
*៣ / រាជធានីភ្នំពេញ៖ រក្សាទុក ៥ករណី ឃាត់ ៧នាក់ ស្រី ១នាក ប្រើប្រាស់ ១២ករណី ឃាត់ ៣៤នាក់ ស្រី ៥នាក់ ចាប់យកIce ៣,៩២ក្រាម។
*៤ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣,០ក្រាម។
*៥ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ២០,៤៧ក្រាម។
ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ៣អង្គភាព
*១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,០៩ក្រាម។
*២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់។
*៣ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ២៨៥,៦៦ក្រាម៕ដោយ៖តារា