ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៨នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណីទូទាំងប្រទេស នៅថ្ងៃទី ៨មេសានេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៥៨នាក់ (ស្រី ១១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេសនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ។

ក្នុងចំណោមជនសង្ស័យចំនួន ៧៣នាក់ រួមមាន៖​ ជួញដូរ ២ករណី ឃាត់ ៤នាក់(ស្រី ២នាក់),​ ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២០នាក់(ស្រី ៤នាក់),​ ប្រើប្រាស់ ១២ករណី ឃាត់ ៣៤នាក់(ស្រី ៥នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៨ ខែមេសា រួមមាន៖មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ៣៣០,០៥ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាលជាតិ​ ៥អង្គភាព 

*១ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៩,០៧ក្រាម។

*២ / កំពង់ចាម៖ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ស្រី ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៧,៨៤ក្រាម។

*៣ / រាជធានីភ្នំពេញ៖ រក្សាទុក ៥ករណី ឃាត់ ៧នាក់ ស្រី ១នាក ប្រើប្រាស់ ១២ករណី ឃាត់ ៣៤នាក់ ស្រី ៥នាក់ ចាប់យកIce ៣,៩២ក្រាម។

*៤ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣,០ក្រាម។

*៥ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ២០,៤៧ក្រាម។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ៣អង្គភាព

*១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,០៩ក្រាម។

*២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់។

*៣ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ២៨៥,៦៦ក្រាម៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print